ជីវិតកម្សាន្ដ
ថៃ នារីសុជាតា ៖ គូប្រកួតមិនមែនជាគូសត្រូវ យើងខំ ធ្វើសុទ្ធតែដើម្បីតំណាងប្រទេសជាតិ
បេក្ខភាពបវរកញ្ញា ថៃ នារីសុជាតា ហៅ ហ្វី យ៉ាតា ដែលកំពុងទទួលបានការគាំទ្រនិងលេចធ្លោនៅក្នុងការប្រកួតសម្រស់ Miss Universe Cambodia 2025 បានបញ្ជាក់ជំហរច្បាស់ៗថា គូប្រកួតមិនមែនជាគូសត្រូវទេ ព្រោះយើងខំធ្វើសុទ្ធ តែដើម្បីតំណាងប្រទេសជាតិ។

ស្រីស្អាត ហ្វី យ៉ាតា បាននិយាយបន្តថា នាងនឹងធ្វើគ្រប់ campaigns ឱ្យអស់ពីកម្លាំងកាយចិត្តក្នុងចំណោមបេក្ខភាព ទាំង ២០រូប អ្នកណាក៏បានឱ្យតែអាចតំណាងប្រទេសទៅលើឆាកអន្តរជាតិ លុបបំបាត់នូវចំណុចដែលខ្វះខាតនិងជួយបំពេញតាមមាតិកា ដែលបេក្ខភាពបវរកញ្ញាគ្រប់រូបគួរតែមាន ដើម្បីឱ្យពិភពលោកមើលមកក្នុងក្រសែភ្នែកថ្មីថា នារីកម្ពុជាអាចធ្វើបានគ្រប់យ៉ាង។
បេក្ខភាពរូបនេះបន្ថែមថា “ម្យ៉ាងទៀតឆ្លើយតបទៅនឹងអ្វីដែលចក្រវាឡហុចមកដោយមិនរារែក ហើយជួយបើកទ្វារពន្លឺថ្មីនៃចក្រវាឡ International បានពួកយើងជាខ្មែរទាំងអស់គ្នាប្រាកដណាស់ និងចាំទះដៃសាទររួមគ្នាព្រោះគ្រប់យ៉ាង ដើម្បីកម្ពុជានិងអនាគតថ្មីរបស់យើង”។
ហ្វី យ៉ាតា និយាយទៀតថា “វិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃក្នុងជីវិតមិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេព្រោះខ្ញុំឈរនៅទីនេះបានគឺខ្ញុំសាងឡើងពីកំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ,បរាជ័យ, ជោគ ជ័យមិនថារឿងការងាររកស៉ី ឬការរស់នៅ”។
មិនតែប៉ុណ្ណោះ បេក្ខភាពរូបនេះបានលើកឡើងដែរថា មេរៀនជាច្រើនទំព័រនោះនាងជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នាអ៊ីចឹងគ្មានអ្វីដែលនាងធ្វើមិនបានទេ ហើយក៏អរគុណការស្រលាញ់ដែលផ្ដល់មកនាង។

តារាសម្តែងអ្នកនា ងហ្វី យ៉ាតា ពេលនេះបា ក្លាយជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពជា ច្រើនទៀតសម្រាប់ការប្រឡងសម្រស់ Miss Universe Cambodia 2025 ដែលបាននឹងកំពុងចាប់ផ្តើមដំណើរកម្មវិធីរបស់ខ្លួន៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


