ជីវិតកម្សាន្ដ
YouTuber ម្នាក់ ទម្លាយមូលហេតុពីការឡើងទម្ងន់យ៉ាងឆាប់រហ័ស របស់ Park Bom
ក្រោយពី Park Bom សម្តែងក្នុងកម្មវិធី ‘2022 POPSTIVAL’ នៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២១ ខែតុលាកន្លងទៅនេះ មានអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាមួយរូបរាងឡើងទម្ងន់យ៉ាងឆាប់រហ័សរបស់នាង ខណៈ YouTuber ម្នាក់ ទម្លាយមូលហេតុនៃការឡើងទម្ងន់។

YouTuber រូបនោះមានឈ្មោះថា Lee Jin Ho ជាអតីតអ្នកធ្វើកម្មវិធីកម្សាន្ត បានបង្ហោះវីដេអូពន្យល់ការឡើងទម្ងន់គឺ បណ្តាលមកពីជំងឺ Attention Deficit Disorder (ឫហៅកាត់ថាADD) ដែលជំងឺនេះធ្វើឲ្យនាងមិនអាចគ្រប់គ្រងទម្លាប់នៃការញ៉ាំរបស់នាងបាន ។
បន្ថែមពីលើនេះលោក Lee Jin Ho ក៏បានសួរអតីតបុគ្គលិករបស់ YG Entertainment ហើយពួកគេនិយាយ ថា វាពិបាកក្នុងការគ្រប់គ្រងទម្លាប់នៃការញ៉ាំនាង។ ជាពិសេសនៅពេលដែល Park Bom ស្ត្រេស នាងចូលចិត្តញ៉ាំច្រើន ដូច្នេះវាពិបាកសម្រាប់នាងក្នុងការមើលទម្ងន់របស់នាង។ ទន្ទឹមនឹងនេះ អ្នកគាំទ្រ Park Bom ជាច្រើន បញ្ចេញមតិនៅលើវីដេអូ សម្តែងពីការព្រួបារម្ភអំពីសុខភាពរបស់នាង ចំពោះរឿងមួយនេះ។

យ៉ាងណាមិញ ភ្នាក់ងាររបស់ Park Bom បានឆ្លើយតបនឹងសំឡេងនៃការព្រួយបារម្ភនេះ ដោយបញ្ចាក់ថា”នាងមិនមានបញ្ហាសុខភាពទេ។ នាងទើបតែឡើងទម្ងន់តាំងពីនាងស្ថិតក្នុងអំឡុងពេលផ្អាកសកម្មភាពមួយរយៈប៉ុណ្ណោះ ហើយឥលូវនេះ នាងចាប់ផ្តើមហាត់ប្រាណក៏ដូចជាតមអាហារផងដែរ”៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ ក្រុមច្រៀង OMEGA X រងអំពើហិង្សាពីនាយកប្រតិបត្តិផលិតកម្ម
ចុចអាន៖អតីតតួឯកស្រីរឿង “កំផែងស្នេហ៍ដួងចន្ទ” រងការរិះគន់ លើឈុតពណ៌ស្វាយស្លៀកក្នុងកម្មវិធីធំមួយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


