Connect with us

ជីវិតកម្សាន្ដ

អតីតតួឯកស្រីរឿង “កំផែងស្នេហ៍ដួងចន្ទ” រងការរិះគន់ លើឈុតពណ៌ស្វាយស្លៀកក្នុងកម្មវិធីធំមួយ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ តារាសម្ដែង Kim Yoo Jung បានចូលរួមក្នុង​សន្និសីទ​សារព័ត៌មាន “20th Century Girl” របស់ Netflix ប៉ុន្តែអ្នកគាំទ្រ និង​មនុស្សជាច្រើន​ មានការ​យល់​ច្រឡំ​ចំពោះឈុតដែលនាងស្លៀកចូលរួមកម្មវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​គាំទ្រ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នឹង​ម៉ូដ​សំលៀកបំពាក់​របស់​នាង​ទេ ខណៈពេលដែលអ្នក​ផ្សេងទៀត បាន​ពោល​សរសើរ​នាង​ ដែលហ៊ាន​បញ្ចេញរូបរាងដ៏ចំលែកបែបនេះ ប៉ុន្តែ​ក៏​មាន​មនុស្ស​ខ្លះ និយាយ​​បែប​ចំអក​ឡកឡឺយ ​និង​លេង​សើច​ដល់​រូបនាង។

ទន្ទឹមនោះ​ មាន​អ្នក​និយម​លេង​អ៊ីនធឺណិតម្នាក់ ​បាន​សរសេរ​បង្ហោះ​​ដោយ​បញ្ជាក់​ថា “សូម្បី​តែ​ពេល​នាង​ស្លៀក​សំលៀកបំពាក់​ទាំង​នេះ​ ក៏​នាងនៅតែមាន​មុខ​មាត់ស្អាត​ដែរ ដូច្នេះ​ការ​ស្លៀកពាក់​មើល​ទៅ​មិន​ចម្លែក​អ្វី​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មាន​អ្នក​និយម​លេង​អ៊ីនធឺណិត​ផ្សេងទៀត ឆ្លើយតប​រហ័ស និង​បញ្ចេញមតិថា ​សូម្បីតែនៅក្នុងឈុតបែបនេះ ក៏អតីតតួឯកស្រីរឿង “កំផែងស្នេហ៍ដួងចន្ទ មើលទៅស្អាតដដែល។ ប៉ុន្តែនេះជារូបភាពដែលពួកគេចូលចិត្ត។

ទោះ​យ៉ាង​ណា Kim Yoo Jung ទទួលបានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង​ នៅពេលនាងពាក់​រ៉ូប​ពណ៌ស្វាយ​ ដែល​ជា​ឈ្មោះ​របស់​នាង ​”Na Bora” នៅក្នុងរឿង និង​ស្រោម​ជើង​ពណ៌​ស្វាយ​​ឲ្យស៊ី​​​គ្នា ដែល​ធ្វើ​ឲ្យ​នាង​មាន​រូបរាង​ប្លែក និង​ឆើតឆាយ​ខុសគេ៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖IU ក្លាយជាតារាស្រីមនុស្សធម៌ និងជាបុគ្គលមហាជនស្រលាញ់ពេញប្រទេស

ចុចអាន៖Lisa ជះឥទ្ធិពលរបស់នាងទៅកាន់ពិភពលោក តាមរយៈបទចម្រៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម