ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាមបន្តចុះផ្តល់ស្រូវពូជ ជូនប្រជាពលរដ្ឋ ០៩ឃុំ នៅស្រុកកងមាសដែលរងគ្រោះដោយទឹកជំនន់
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម ថ្លែងថា នៅពេលទទួលបានស្រូវពូជហើយ គឺបងប្អូន លែងជំពាក់បំណុលពីធនាគារ ដើម្បីយកមកទិញពូជហើយ ។ ប៉ុន្តែបងប្អូននៅជំពាក់តែសម្ដេចតេជោ ប៉ុណ្ណោះ ។ ហើយការជំពាក់នេះ គឺងាយស្រួលបំផុត ដោយគ្រាន់តែបងប្អូន យាយ តា អញ្ជើញទៅបោះឆ្នោតជូនសម្ដេចតេជោ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី នោះជាការស្រេច។

ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស លោកអភិបាលខេត្ត អញ្ជើញរួមដំណើរ លោក អ៊ុង សំអាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី ចែកស្រូវពូជ អំណោយសម្ដេចតេជោ តាមរយៈ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនប្រជាពលរដ្ឋ ចំនួន ១.៧៧៥គ្រួសារ មកពីឃុំ ចំនួន ០៩ នៅក្នុងស្រុកកងមាស នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាក្រុមការងារចុះមូលដ្ឋានស្រុកកងមាស លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោកជាអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលស្រូវពូជ ជាច្រើននាក់ ផងដែរ ។

លោក អ៊ុន ចាន់ថា បញ្ជាក់ទៀតថា នេះជាការឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រជាកសិករ ខណៈពេលដែល លោក និងលោក អ៊ុង សំអាត បានដឹកនាំប្រតិភូ ចុះមកដល់មូលដ្ឋាន ដើម្បីពិនិត្យលើស្ថានភាព នៃទំហំផលប៉ះពាល់ខូចខាតជាក់ស្ដែង នាពេលកន្លងទៅ ពេលនេះ បងប្អូនបានទទួលពូជស្រូវ ដើម្បី យកទៅដាំដុះស្ដារឡើងវិញហើយ។

លោកបញ្ជាក់ថា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន បានផ្គល់ពូជស្រូវសម្រាប់ បងប្អូនកសិករធ្វើការស្ដារឡើងវិញ ក្រោយពីប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ។ ជាក់ស្ដែង សម្រាប់ប្រជាពលរដ្ឋ នៅស្រុកកងមាស នាថ្ងៃនេះ មានចំនួន ១.៧៧៥គ្រួសារ ស្មើនឹង ១១៤តោន ៧០០គីឡូក្រាម ដែលត្រូវចែកជូន ២កន្លែង ក្នុងនោះ សម្រាប់ទីតាំង ១ នៅវត្តនិគ្រោត ឃុំពាមជីកង មាន ០៣ឃុំ គឺ ៖ ឃុំព្រែកក្របៅ រការគយ និងឃុំសូគង លើផ្ទៃដីខូចខាតទំហំ ២៦២,៨០ហ.ត ស្មើនឹង ៧៥០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានស្រូវពូជ ១០០គីឡូក្រាម ស្មើៗគ្នា ។ និងទីតាំងទី ២ ចែកនៅវត្តកងតាណឹង ឃុំកងតាណឹង មាន ០៦ឃុំ គឺ ៖ ឃុំកងតាណឹង ខ្ចៅ ព្រែកកុយ រាយប៉ាយ រការអា និងឃុំស្តៅ លើផ្ទៃដីខូចខាតទំហំ ៧៧៤.៦៤០ហ.ត មានប្រជាពលរដ្ឋចំនួន ១.០២៧គ្រួសារ និងពូជស្រូវ ចំនួន ៧០តោន ៥០គីឡូក្រាម ផងដែរ ។

នាឱកាសនោះដែរ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក បានមានប្រសាសន៍ ផ្តាំផ្ញើដល់ប្រជាកសិករថា ក្រោយពីទទួលបានស្រូវពូជ សូមឱ្យកសិករយើងមានការត្រៀមលក្ខណៈ ពោលគឺ នៅពេលដែលទឹកស្រកទៅ ត្រូវពង្រោះស្រូវភ្លាម ។ លោក បញ្ជាក់ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តែងតែណែនាំ ដល់មន្ត្រី នៃមន្ទីរកសិកម្មខេត្ត សូមឲ្យមានការទំនាក់ទំនង ផ្សារភ្ជាប់ជាមួយប្រជាកសិករ និងចេះស្គាល់អំពីសុខ និងទុក្ខ ជានិច្ច ពីព្រោះថា បងប្អូនប្រជាពលរដ្ឋយើងនេះហើយ ជាអ្នកកំណត់បាន នូវជោគវាសនាប្រទេសជាតិ ក៏ដូចជាអ្នកជម្រុញចលករ កម្លាំងសេដ្ឋកិច្ច ឲ្យដើរទៅមុខ ។ ដូចគ្នានោះដែរ កិច្ចការបន្ទាប់ ប្រសិនបើបងប្អូនមានបញ្ហា ទាក់ទងទៅនឹងការងារបង្កបង្កើនផល សូមទំនាក់ទំនង ទៅអាជ្ញាឃុំ ដើម្បី ជំនាញកសិកម្មយើង បានចុះជួយអន្តរាគមន៍ ទាន់ពេលវេលា៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ