សន្តិសុខសង្គម
ចាប់ខ្លួនជនសង្ស័ងម្នាក់ ករណីជក់គ្រឿងញៀនធ្វើឲ្យឆេះផ្ទះពលរដ្ឋមួយខ្នង
មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង១៨និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ និងតូបលក់ចាប់ហ៊ួយរងការខូចខាតទាំងស្រុង។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះ សួង សូភ័ក្រ្ក ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ (អាជីវករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានទំហំ (១០ម៉ែត្រ x ២០ម៉ែត្រ) ពីរជាន់ ធ្វើពីឈើប្រក់ស័ង្កសីរៀបឥដ្ឋ និងឆេះខាតបង់ទ្រព្យសម្បត្តិផ្សេងៗ ព្រមទាំងអីវ៉ាន់ចាបហួយមួយចំនួនធំផងដែរ។

សមត្ថកិច្ចបានបន្តថា ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ ទា ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅមិនពិតប្រាកដ តែងមកលួចដេកស្នាក់នៅក្នុងផ្ទះនេះរយៈពេលមួយខែកន្លះមកហើយ ចំពោះមូលហេតុនៃការឆេះ គឺដោយសារតែបានដុតទៀនជក់គ្រឿងញៀន ដាក់ទៀនដែលឆេះនៅលើក្រដាសហើយដាក់លើពូកដេក ពេលជក់រួចជនសង្ស័យបានចេញទៅក្រៅវិញ ពុំបានពន្លត់ទៀននោះទេ ទើបបណ្ដាលអោយឆាបឆេះផ្ទះតែម្ដង។

សមត្ថកិច្ចមូលដ្ឋាន ក៏បានបញ្ជាក់ដែរថា ករណីនេះត្រូវបានពន្លត់ជាស្ថាពរវិញនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល និងប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន០៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ភាគីថៃមកជួយពន្លត់ចំនួន០២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនយកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការបន្តរតាមនីតិវិធី៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


