Connect with us

សន្តិសុខសង្គម

រយៈពេល២២ថ្ងៃ អគ្គិភ័យទូទាំងប្រទេសកើតជាង៨០ករណី ធើ្វឲ្យខូចខាតសម្ភោរៈជាច្រើន

បានផុស

នៅ

គ្រោះអគ្គិភ័យ បានកើតឡើងជាង ៨០ករណី ដែលបង្កការខូចខាតផ្ទះសម្បែងពលរដ្ឋប្រជាពលរដ្ឋទូទាំងប្រទេស អស់ជាច្រើនខ្នង រួមមានផ្ទះឈើ នឹងផ្ទះថ្ម នឹងឃ្លាំងជាដើម។ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨៦ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ បានអោយដឹងថា អគ្គិភ័យបានឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង គំនរកង់ឡាន១កន្លែង គំនរអេតចាយ១កន្លែង គំនរសុយោទឹក១កន្លែង ឡសម្ងួតធ្យូង១កន្លែង រថយន្ត១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ប្រភពដដែលបានឱ្យដឹងទៀតថា ករណីអគ្គិភ័យទាំងនោះ កើតឡើងនៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប និងខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥  មានគ្រោះអគ្គិភ័យកើតឡើងជាង៧០០លើក បណ្តាលឱ្យមនុស្សស្លាប់-របួសជាង៧០នាក់ បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋជាង៦៧០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ 

ដើម្បីបង្ការគ្រោះអគ្គិភ័យ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានណែនាំឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ និងបែបបុរាណមានធុងទឹក បាវខ្សាច់ ប៉ែល ត្រសេះ ឬកំណត់ចាស់ៗ ដើម្បីត្រៀមលក្ខណៈទុកជាមុននៅពេលដែលមានអគ្គិភ័យកើតមានឡើង ជាពិសេសក៏បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការតបណ្ដាញអគ្គិសនី ដោយស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព និង ប្រសិនបើមានករណីអគ្គិភ័យកើតឡើង សូមទាក់ទងទៅកាន់លេខ១១៨ ឬឆានែលអនឡាញ តេឡេក្រាម ១១៨ ដើម្បីស្នើសុំការអន្តរាគមន៍ពីកម្លាំងជំនាញ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម