ព័ត៌មានជាតិ
អគ្គិភ័យកើតឡើង៨ករណី ក្នុងរយៈពេល៧ថ្ងៃដើមខែមីនា
ក្នុងរយៈពេល៧ថ្ងៃ ដើមខែមីនា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨ករណី នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ដោយរាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា។ របាយការណ៍ បានឱ្យដឹងថា គ្រោះអគ្គិភ័យនោះ បានបណ្ដាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។

តាមរបាយការណ៍ដដែល បានបញ្ជាក់ថា ករណីអគ្គិភ័យដែលបានកើតឡើង គឺមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កែប កំពង់ធំ និងខេត្តស្វាយរៀង។
គួរឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ មានគ្រោះអគ្គិភ័យកើតឡើង៧៨៧លើក បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ របួសធ្ងន់-ស្រាល៤៦នាក់ ឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ៥៩៩ខ្នង និងមានទីតាំងខូចខាតជាច្រើនទៀត។

ជាការកត់សម្គាល់ ក្នុងឆ្នាំកន្លងទៅ សមត្ថកិច្ចបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យអគ្គិភ័យឆេះរាលដាល ក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៥៤២លើក និង២៤៥លើកទៀតត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមបង្ការ និងពន្លត់អគ្គិភ័យបានបំពេញកាតព្វកិច្ច សហការជាមួយប្រជាពលរដ្ឋ រួមគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


