ព័ត៌មានអន្ដរជាតិ
ចិញ្ចៀនដាំពេជ្រ១២,៦៣៨គ្រាប់ បំបែកកំណត់ត្រាពិភពលោក
តើមានពេជ្រប៉ុន្មានគ្រាប់អាចដាក់លើចិញ្ចៀនតែមួយវង់បាន?
ចម្លើយយោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness World Records គឺ១២,៦៣៨គ្រាប់។

លោក Harshit Bansal ស្ថាបនិកក្រុមហ៊ុន Renani Jewels នៅទីក្រុង Meerut ប្រទេសឥណ្ឌាបានបង្កើតកំណត់ត្រាជាមួយនឹងការរចនាដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់នៅថ្ងៃទី២១ខែធ្នូឆ្នាំ ២០២០។

ចិញ្ចៀនដែលមានឈ្មោះថា Marigold ឬ “ចិញ្ចៀននៃភាពរុងរឿង” មានការរចនាបែបរង្វង់មូលដូចជាផ្កា ដោយដាំពេជ្រធម្មជាតិ៣៨,០៨ការ៉ាត់។ ចិញ្ចៀននេះមានទម្ងន់ជាង១៦៥ក្រាម។


គួរបញ្ជាក់ថា កំណត់ត្រាមុនគឺពេជ្រ៧,៨០១គ្រាប់លើចិញ្ចៀនមួយវង់ដែលក៏ត្រូវបានបង្កើតកំណត់ត្រានៅក្នុងប្រទេសឥណ្ឌាផងដែរប៉ុន្តែវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនគ្រឿងអលង្ការ Hallmark Jewelers មានមូលដ្ឋាននៅទីក្រុង Hyderabad៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


