ជីវិតកម្សាន្ដ
ចិត្តបុណ្យណាស់! ឧកញ៉ា ខេមរ: សិរីមន្ត ចូលបុណ្យសពម្តាយ សឿ សុធារ៉ា ថវិកា ២ពាន់ដុល្លារ
កំពូលតារាចម្រៀងមានងារជាឧកញ៉ា ខេមរ: សិរីមន្ត បានប្រកាសចូលរួមបុណ្យសពម្តាយតារាស្រីអ្នកនាង សឿ សុធារ៉ា ចំនួន២ពាន់ដុល្លារ ដើម្បីជួយសម្រួលដល់ការចាត់ចែងរៀបចំពិធីបុណ្យសពដែលកំពុងតម្កល់នៅវត្តវិហារត្រាញ់តាមផ្លូវជាតិលេខ២ ស្ថិតនៅខាងត្បូងរង្វង់មូលគួរស្រូវប្រមាណ ៨០០ម៉ែត្រ។

ការចូលរួមបច្ច័យបុណ្យសពនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកឧកញ៉ា ខេមរ: សិរីមន្ត បានទទួលបានដំណឹងដ៏ក្តុកក្តួល ខណ:ដែលតារាសម្តែងអ្នកនាង សឿ សុធារ៉ា និងក្រុមគ្រួសារកំពុងជួបទុក្ខដ៏ក្រៀមក្រំ និងសោកសៅ ព្រោះអ្នកម្តាយជាទីស្រឡាញ់របស់នាង បានទទួលមរណភាពទាំងអាល័យ និងពុំមានលុយធ្វើបុណ្យនោះ។
ឧកញ៉ា ខេមរ: សិរីមន្ត បានលើកឡើងថា៖ «អាណិតគាត់ណាស់ បងសុំលេខគាត់មួយមកបងខ្ញុំជូនគាត់២ ០០០ដុល្លារសម្រាប់ធ្វើបុណ្យជូនម្តាយគាត់»។ តាមរយ:នេះ គេឃើញអ្នកគាំទ្រជាច្រើនបានកោតសរសើរចំពោះទឹកចិត្តដ៏ល្អពីសំណាក់តារាចម្រៀង ខេមរ: សិរីមន្ត ក្នុងនាមអ្នកសិល្ប:ចេះជួយអ្នកសិល្ប:ដូចគ្នា គឺខ្មែរជួយខ្មែរគ្រាជួបទុក្ខលំបាក។

សូមជម្រាបថា ម្តាយរបស់អ្នកនាង សឿ សុធារ៉ា បានស្លាប់នៅវេលាម៉ោង១១ និង៤១នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ខណ:ពេលនេះសពកំពុងតម្កល់ធ្វើបុណ្យនៅវត្តវិហារត្រាញ់។ តារាសម្តែង សឿ សុធារ៉ា បានរៀបរាប់ទាំងក្តុកក្តួលដោយស្តាយស្រណោះអ្នកម្តាយដែលទទួលមរណភាពលឿនពេក៕
ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


