ព័ត៌មានអន្ដរជាតិ
Breaking News! ផ្ទុះការបាញ់ប្រហារក្នុងពិធីបុណ្យ Halloween នៅអាមេរិក មនុស្សច្រើននាក់កំពុងរងគ្រោះ
ប៉ូលិសក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ១៤ នាក់ រួមទាំងអនីតិជន ៣ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារមួយ ក្នុងអំឡុងពេលពិធីបុណ្យ Halloween នៅទីក្រុង Chicago សហរដ្ឋអាមេរិក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅអាមេរិក) នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណចំនួន ២ នាក់បានបើកការបាញ់ប្រហារ លើក្រុមមនុស្សដែលប្រមូលផ្តុំគ្នានៅទីតាំងដ៏ពេញនិយមមួយកន្លែង ។
អធិការប៉ូលិសក្រុង Chicago លោក David Brown បានប្រាប់អ្នកយកព័ត៌មានថា “យ៉ាងហោចណាស់មនុស្សរហូតដល់ ១៤ នាក់ត្រូវបានបាញ់ប្រហារ ។ ពួកគេទាំងអស់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផ្សេងៗគ្នា ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ ខណៈជនរងគ្រោះទាំង ៣ នាក់ដែលជាអនីតិជននោះមានអាយុ ៣ ឆ្នាំ, ១១ឆ្នាំ និង ១៣ឆ្នាំ ។

រហូតមកដល់ពេលនេះការស៊ើបអង្កេតលើឧប្បត្តិហេតុបាញ់ប្រហារក្នុងពិធីបុណ្យ Halloween កំពុងដំណើរការ ខណៈប៉ូលិសបាននិយាយថា មូលហេតុនៃការបាញ់ប្រហារ គឺមិនទាន់ដឹងនៅឡើយទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


