សន្តិសុខសង្គម
ឃាត់រថយន្តដឹកទំនិញខ្នាតធំ ល្មើសបម្រាមចូលក្រុង ប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ
រថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកល្មើសបម្រាមចូលក្រុង បង្កផលប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ ត្រូវបានអាជ្ញាធរក្រុង ឲ្យសមត្ថកិច្ចនគរបាលធ្វើការឃាត់ និងនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសម្របសម្រួលតាមនីតិវិធី។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់នៅព្រឹកថ្ងៃទី ២ វិច្ឆិកានេះថា រថយន្តដឹកទំនិញធុនធំនេះ កាលពីម្សិលមិញ បើកបរមកពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តស្ទឹងត្រែង គោលបំណងទៅប្រទេសឡាវ តែអ្នកបើករថយន្តចង់ចូលមកលេងក្រុង ហើយមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ទើបបង្កផលប៉ះពៀរបង្គោលដាក់កាត់ផ្លូវដើម្បីបំពាក់គ្រឿងលម្អត្រៀមលក្ខណៈក្នុងពិធីបុណ្យផ្សេងៗ ធ្វើឲ្យបាក់ខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ។

លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ករណីបង្កការខូចខាតនេះ លោកបានឲ្យសមត្ថកិច្ច និងម្ចាស់រថយន្តធ្វើការដោះស្រាយទៅតាមសន្តិវិធី។ ក្នុងនោះ អាចធ្វើបង្គោលសងជូនមកខេត្តវិញតាមការសម្របសម្រួលរបស់សមត្ថកិច្ច។
លោកវរសេនីយ៍ឯក ឈូក កុមុល អធិការក្រុងស្ទឹងត្រែង បញ្ជាក់ដែរថា រថយន្តនេះ សមត្ថកិច្ច នគរបាល បានឃាត់ និងនាំយកទៅទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យម្ចាស់មានសំណងជូនមករដ្ឋវិញ។

លោកបន្តថា ករណីបង្កការខូចខាតនេះមិនមានគ្រោះថ្នាក់ដល់អ្នកដំណើរទេ ដូចនេះម្ចាស់រថយន្តធ្វើការដោះស្រាយទៅតាមការវាយតម្លៃលើការសាងសង់បង្គោលថ្មីជូនខេត្តវិញ ជាការបញ្ចប់បញ្ហា។
ម្ចាស់រថយន្ត បានទទួលស្គាល់ចំពោះការខូចខាតទ្រព្យសម្បត្តិសាធារណៈ ព្រោះខ្លួនបើកបរមិនមានបំណងធ្វើឲ្យប៉ះពាល់ទ្រព្យសម្បត្តិទាំងនេះទេ។ លោកមិនបានមើលឲ្យច្បាស់លាស់ នឹកស្មានថា រថយន្តចូលរួចតាមផ្លូវនេះ តែចៃដន្យបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិពិតប្រាកដមែន។

លោកថា ចំពោះការរៀបចំនីតិវិធីដោះស្រាយនេះ លោកនឹងទទួលខុសត្រូវ ហើយសហការជាមួយម្ចាស់ទំនិញ ដើម្បីដោះស្រាយ ធ្វើបង្គោលនេះជូនខេត្តតាមកិច្ចសន្យា។
សូមបញ្ជាក់ថា ក្រុងស្ទឹងត្រែង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចេញសេចក្ដីណែនាំស្ដីពីរថយន្តធុនធំហាមចូលក្នុងក្រុង ដើម្បីរក្សាគុណភាពផ្លូវបេតុងដែលទើបសាងសង់ផង បញ្ចៀសកុំឲ្យមានការប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋផង។ តែរថយន្តនេះ បើកមកពីរាជធានីភ្នំពេញ មិនបានជ្រាបដំណឹង ទើបបើកបរចូលក្រុង បង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕
អត្ថបទ ៖ ងិន លីម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


