ជីវិតកម្សាន្ដ
ជាប់ឈ្មោះជារាជិនីម៉ូដ ទោះស្លៀកមិនសមរម្យចេញក្រៅក៏ Chompoo នៅតែស្អាតគ្មានផ្ទឹម
មហាជនជាច្រើនដឹងហើយថា Chompoo Araya គឺជារាជិនីម៉ូដប្រចាំប្រទេសថៃ ទោះបីនាងស្លៀកបែបណា ក៏នៅតែមានហ្វេនចាំគាំទ្រ និងឲ្យពិន្ទុខ្ពស់ជានិច្ច។

ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកម្ដាយកូន៣ Chompoo Araya បានជ្រើសរើសម៉ូដសំលៀកបំពាក់ពណ៌ស្វាយបែកទឹកដោះគោស្លៀកចេញក្រៅផ្ទះ ព្រមជាមួយនឹងសំណេរបែបកំប្លែងថា “ថ្ងៃសៅរ៍ពណ៌ស្វាយ ខ្ញុំសូមប្រាប់អ្នករាល់គ្នាដែលឃើញឈុតនេះ ត្រូវងាកមើលដង្ហែរគ្នាមិនខានទេ។”

បន្ទាប់ពីរូបថតនេះបានសាយភាយពេញបណ្ដាញសង្គម អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិខុសៗគ្នាថា ម៉ូដនេះឆ្ងាញ់ខ្លាំងណាស់ ទោះមើលទៅមិនសូវសម តែយ៉ាងណា នៅតែស្រស់ស្អាតខ្លាំងដដែល ខណៈអ្នកផ្សេងៗទៀតក៏បានបញ្ចេញមតិបែបលេងសើចថា បើខុសពី Chompoo ម៉ូដនេះលែងជារាជិនីម៉ូដហើយ អាចត្រូវគេដេញវ៉ៃតាមផ្លូវ ឬសម្លឹងមើលលើក្រោមផងមិនដឹង។

ទោះយ៉ាងណា តារាសម្ដែងជួរមុខ Chompoo Araya មិនថានាងរើសសំលៀកបំពាក់បែបណាមកស្លៀកបង្ហាញលើអ៊ីនធឺណិតឬពេលចេញក្រៅទេ តែរាល់ឈុតរបស់នាងនីមួយៗ បានក្លាយជានិន្នាការសម្រាប់មនុស្សជាច្រើនក្នុងការស្លៀកពាក់ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុជ្រេមែនពិត តែប្រេនធំៗនៅ អឺរ៉ុប ស្រវ៉ារកតែខ្ញីចាស់ Anne ជាងគេ
ចុចអាន៖កៀកថ្ងៃអាពាហ៍ពិពាហ៍ ហៃសូ Note Wiset និង Patricia បង្ហោះរូបទៅវត្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


