ជីវិតកម្សាន្ដ
កៀកថ្ងៃអាពាហ៍ពិពាហ៍ ហៃសូ Note Wiset និង Patricia បង្ហោះរូបទៅវត្ត
កាលពីពេលថ្មីៗនេះ អភិជនវ័យក្មេង Notet Wise បាននាំកូនក្រមុំ Patricia ទៅទទួលទឹកបរិសុទ្ធពីសម្ដេចព្រះអរិយវង្សសក្កតាយាន នៅវត្ត Ratchabophit ដើម្បីសុំសេចក្តីសុខ មុនចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍រួមគ្នា។

ជាមួយគ្នានេះដែរ គូស្នេហ៍សេដ្ឋីក៏បានបង្ហោះរូបភាពផ្អែមល្ហែម លើបណ្ដាញសង្គមរៀងៗខ្លួន ដែលស្រដៀងទៅនឹងរូបភាព Pre Wedding មុនថ្ងៃរៀបការមកដល់។ ទន្ទឹមនឹងនោះ អនាគតកូនក្រមុំ Patricia Good ក៏បានសរសេរសំណេរថា “នេះជាពរជ័យដ៏អស្ចារ្យបំផុតសម្រាប់ជីវិតអាពាហ៍ពិពាហ៍ និងគ្រួសាររបស់យើង ដែលមកថ្វាយបង្គំ ទទួលទានទឹកបរិសុទ្ធពីសម្ដេចព្រះអរិយវង្ស សក្កតាយាន នៅវត្ត Ratchabophit Sathitmahasimaram ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២។”


ដោយឡែក សេដ្ឋី Note Wiset ក៏បានបង្ហាញរូបភាពកូនក្រមុំ និងកូនកំលោះជាមួយនឹង caption ដែរថា “ឆ្លៀតឱកាសនេះដើម្បីធ្វើបុណ្យ និងថ្វាយចង្ហាន់ រួមទាំងការបួងសួង និងទទួលពរជ័យនៅវត្ត Ratchabophit វាជាជំហានតូចមួយសម្រាប់យើងទាំងពីរ។” ស្របពេលដែលមិត្តភ័ក្ដិជាអ្នកជំនួញដូចគ្នា និងមិត្តសិល្បៈរបស់តារាសម្ដែង Patricia Good រួមទាំងអ្នកគាំទ្រ សម្រុកចូលចិត្តបញ្ចេញមតិដើម្បីអបអរគូស្វាមីភរិយាថ្មីនេះ ដ៏ច្រើនលើសលប់ផងដែរ៕








ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖អាយុជ្រេមែនពិត តែប្រេនធំៗនៅ អឺរ៉ុប ស្រវ៉ារកតែខ្ញីចាស់ Anne ជាងគេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


