ជីវិតកម្សាន្ដ
កញ្ញា ប៉ុន សុរ៉ាវត្តី ប្រកាសបោះបង់ចោលការប្រកួត Miss Planet International 2022
បវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ប៉ុន សុរ៉ាវត្តី ដែលជាម្ចាស់ជ័យលាភីលេខ ១ក្នុងកម្មវិធី Miss Planet Cambodia 2020 កាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយបវរកញ្ញារូបនេះ ប្រកាសបោះបង់ចោលការប្រកួត Miss Planet International 2022 នៅប្រទេស Uganda។

ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រសម្តែងការសោកស្ដាយជាខ្លាំង ខណ:ជិតដល់ការប្រកួតស្រាប់តែកញ្ញា ប៉ុន សុសុរ៉ាវត្តី ប្រកាសយ៉ាងតក់ក្រហល់ពីដំណឹងរំសាយចោលចូលរួមកម្មវិធី។ បើយោងតាមកា របង្ហោះ នៅលើទំព័រហ្វេសប៊ុកបវរកញ្ញា ប៉ុន សុរ៉ាវត្តី បានរៀបរាប់ថា «ជម្រាបសួរប្រជាជនកម្ពុជាទាំងអស់គ្នា នាងខ្ញុំឈ្មោះ ប៉ុន សុរ៉ាវត្តី ដែលត្រូវតំណាងឲ្យប្រទេសកម្ពុជា នៅក្នុងការប្រកួត Miss Planet International ឆ្នាំ ២០២២នេះ នៅប្រទេស Uganda ខាងមុខនេះ នាងខ្ញុំសូមជម្រាបថា នាងខ្ញុំសូមបោះបង់ចោលការប្រកួតនេះ»។

បវរកញ្ញា ប៉ុន សុសុរ៉ាវត្តី បានបញ្ជាក់ថា «ដោយមានមូលហេតុជាច្រើនដូចជា មានការផ្ទុះនូវមេរោគអេបូឡា ដោយមានការបារម្ភពីបងប្អូន និងបណ្ដាអ្នកគាំទ្រផង ហើយបញ្ហានោះ គឺនាងខ្ញុំពុំមានលទ្ធភាពគ្រ ប់គ្រាន់សម្រាប់ការរ៉ាប់រង នូវក្នុងការចំណាយទាំងអស់ក្នុងការប្រកួតនេះទេ។ តែយ៉ាងណាសូមអរគុណដល់បណ្តាអ្នកគាំទ្រនាងខ្ញុំទាំងអស់ ក៏ដូចជាកម្មវិធី Miss Planet International សូមបន្តគាំទ្រដល់កម្មវិធីមួយនេះបន្តទៀត ព្រោះថា វាជាស្នាដៃបង្កើត និងបំផុសគំនិតឡើងដោយកូនខ្មែរយើង»។

ប៉ុន សុរ៉ាវត្តី បានបន្តថា «សូមគោរពអរគុណ និងអរគុណដល់ប្រជាជនកម្ពុជាទាំងអស់គ្នា សូមបន្តគាំទ្រនាងខ្ញុំបន្តទៀត ខ្ញុំនឹងមានអ្វីថ្មីសម្រាប់បងប្អូនទាំងអស់គ្នា នាពេលខាងមុខនេះផងដែរ។ សុំទោសបងប្អូនទាំងអស់គ្នា នាងខ្ញុំសន្យាថា នឹងលើកទង់ជាតិខ្មែរម្ដងទៀត នាពេលខាងមុខនេះ។ សុរ៉ាវត្តី បន្ថែមថា នាងខ្ញុំ និងស្ថាប័នអន្តរជាតិ បានពិភាក្សាគ្នារួចរាល់ហើយ ទើបធ្វើការផុសនេះសូមបន្តការគាំទ្រកម្មវិធីនេះ ព្រោះវាជាកម្មវិធីថ្មីត្រូវការអ្នកទាំងអស់គាំទ្រ»។

កញ្ញា ប៉ុន សុរ៉ាវត្តី គឺជាម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី Miss Planet Cambodia 2020 ខណ:ដែលម្ចាស់ម្កុដតំណាងឲ្យប្រទេសកម្ពុជារូបនេះ នឹងចេញទៅប្រកួតកម្មវិធី Miss Planet International នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ នៅប្រទេស Uganda។ ប៉ុន្តែគួរឲ្យសោកស្ដាយ បន្ទាប់ពីសាមីខ្លួនប្រកាសបោះបង់ចោលការប្រកួតនេះវិញ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


