ព័ត៌មានអន្ដរជាតិ
ដកទ័ពពិតមែន តែវិមានក្រឹមឡាំងអះអាងថា តំបន់ Kherson នៅតែជាផ្នែករបស់ប្រទេសរុស្ស៊ី
ទីក្រុងមូស្គូបានទទូចកាលពីថ្ងៃសុក្រទី១១ខែវិច្ឆិកាថា ការដកកងកម្លាំងរុស្ស៊ីចេញពីតំបន់ Kherson មិនប៉ះពាល់ដល់ស្ថានភាពផ្លូវច្បាប់នៃតំបន់នោះទេ ដោយសារតែវាត្រូវបានកាត់បញ្ចូលជាផ្លូវការទៅក្នុងប្រទេសរុស្ស៊ីរួចទៅហើយកាលពីខែមុន បន្ទាប់ពីការធ្វើប្រជាមតិជាសាធារណៈ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “តំបន់ Kherson នៅតែជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី ហើយស្ថានភាពនេះ ត្រូវបានជួសជុល និងកំណត់ដោយស្របច្បាប់។ មិនអាចមានការផ្លាស់ប្តូរចំពោះស្ថានភាពនេះទេ”។
ការអត្ថាធិប្បាយរបស់លោកធ្វើឡើង បន្ទាប់ពីក្រសួងការពារជាតិបានប្រកាសថា កងកម្លាំងរុស្ស៊ីបានដកទ័ពចេញទាំងស្រុងនៅច្រាំងខាងឆ្វេងនៃទន្លេ Dnieper កាលពីថ្ងៃសុក្រ ដោយមិនមានបាត់បង់ទាហាន អាវុធ ឬយានយន្តអ្វីឡើយ។

ក្រសួងក៏បានកត់សម្គាល់ផងដែរថា អ្នកស្រុកទាំងអស់ដែលមានបំណងចាកចេញ ក៏ត្រូវបានផ្តល់ជំនួយ និងធ្វើដំណើរឆ្លងកាត់ទន្លេដោយសុវត្ថិភាពផងដែរ ថ្វីបើកងកម្លាំងរបស់ទីក្រុង កៀវ ប៉ុនប៉ងបាញ់កាំភ្លើងធំដើម្បីរំខានដល់ចលនារបស់ជនស៊ីវិលក៏ដោយ។
តំបន់ Kherson បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីជាផ្លូវការកាលពីខែមុន រួមជាមួយនឹងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ព្រមទាំងតំបន់ Zaporozhye ផងដែរ បន្ទាប់ពីការធ្វើប្រជាមតិ។ ទីក្រុងកៀវ បានហៅការបោះឆ្នោតនេះថាជាការបោកប្រាស់ ហើយបានសន្យាបន្តការប្រយុទ្ធរហូតដល់ដណ្តើមបានគ្រប់ទឹកដីរបស់អ៊ុយក្រែនមកវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន រំដោះបានតំបន់ជាង ៤០ទៀត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


