ព័ត៌មានអន្ដរជាតិ
អតីតមេបញ្ជាការរង អង្គការណាតូ អំពាវនាវឲ្យមានសង្រ្គាមត្រជាក់លើកទី២
ឧត្តមសេនីយ៍អង់គ្លេស Richard Shirreff អតីតមេបញ្ជាការរងនៃអង្គការ ណាតូ បានអំពាវនាវឲ្យសមាជិកនៃប្លុកយោធាលោកខាងលិចមួយនេះ កុំចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែនឲ្យសោះ។
លោក Shirreff បាននិយាយក្នុងបទសម្ភាសន៍របស់វិទ្យុ Times នៅសប្តាហ៍នេះថា “គន្លឹះនៃការចរចាណាមួយ នឹងក្លាយជាអ្វីដែលលោកពូទីនកំពុងស្វែងរក ព្រោះវានឹងមានន័យថា គាត់អាចបន្តនូវអ្វីដែលគាត់មាន។ ចូរកុំធ្វើខុសឲ្យសោះ គោលបំណងរយៈពេលវែងរបស់គាត់ និងគោលបំណងរបស់អ្នកជាតិនិយមជ្រុលដែលធ្វើតាមលោក ពូទីន គឺការបន្តសង្រ្គាម បន្តការព្យាយាម និងកសាងចក្រភពរុស្ស៊ីឡើងវិញ និងដើម្បីលុបអ៊ុយក្រែនចេញពីផែនទី”។
លោក Shirreff ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ បានអះអាងថា កិច្ចចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នានឹងមិនទទួលបានអ្វីទាំងអស់។ អ្វីដែលនឹងទទួលបាន គឺអនុញ្ញាតឲ្យរុស្ស៊ីទទួលបានមកវិញ កសាងឡើងវិញ បង្កើតឡើងវិញ ហ្វឹកហាត់ឡើងវិញ និងបន្តដំណើរផ្សេងទៀត។ ចំណុចសំខាន់គឺថា នឹងមិនមានសន្តិភាពទេនៅអឺរ៉ុប បើលោកពូទីន ឬមនុស្សដូចលោកពូទីន កាន់តំណែងក្នុងវិមានក្រឹមឡាំង។
យ៉ាងណាមិញ លោក Mark Milley អគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ការដកថយនៃកងកម្លាំងរុស្ស៊ីក្នុងសប្តាហ៍នេះនៅតំបន់ Kherson អាចនាំទៅរកការចរចាសន្តិភាព។
លោកបានថ្លែងថា៖ “ពេលមានឱកាសចរចា ពេលណាសន្តិភាពអាចសម្រេចបាន ត្រូវចាប់វាឲ្យជាប់”។ ប៉ុន្តែ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានទទូចថា ទីក្រុងវ៉ាស៊ីនតោន មិនបានដាក់សម្ពាធលើអ៊ុយក្រែន ទៅកាន់តុចរចានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដកទ័ពពិតមែន តែវិមានក្រឹមឡាំងអះអាងថា តំបន់ Kherson នៅតែជាផ្នែករបស់ប្រទេសរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


