Connect with us

ជីវិតកម្សាន្ដ

BTS ឈ្នះពានរង្វាន់ Biggest Fans Award ពីកម្មវិធី MTV EMAs ប្រាំឆ្នាំជាប់គ្នា

បានផុស

នៅ

BTS បានឈ្នះពានរង្វាន់ Biggest Fans Award ប្រាំឆ្នាំជាប់គ្នាពីកម្មវិធី ‘MTV European Music Awards’ ដែលជាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតនៅអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃនេះកម្មវិធីប្រគល់ពានរង្វាន់” 2022 MTV European Music Awards” បានប្រព្រឹត្តទៅនៅទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់ ដោយ BTS បានយកពានរង្វាន់ Biggest Fans មកផ្ទះវិញ ដែលបានឈ្នះលើកទី ៥ ជាប់ៗគ្នានៃពានរង្វាន់នេះ ដោយចាប់ផ្តើមនៅឆ្នាំ ២០១៨ ។

គួររំម្លឹកដែរថា ចាប់ផ្តើមជាមួយនឹងពានរង្វាន់ Best Korean Act Award ក្នុងឆ្នាំ ២០១៥ BTSបានឈ្នះពានរង្វាន់ផ្សេងៗរបស់ MTV EMA ។ ក្នុងឆ្នាំ ២០១៨ ក្រុមនេះបានឈ្នះពានរង្វាន់ Best Group និង Biggest Fans ។ ពួកគេបានយកពានរង្វាន់ Best Group, the Best Live, the Biggest Fans Awards ក្នុងឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០២០ ពួកគេបានយក Best Song, the Best Group, Best Virtual Live និងពានរង្វាន់ Biggest Fans។ កាលពីឆ្នាំមុន ពួកគេបានយកពានចំនួន ៤ មកផ្ទះវិញរួមមានពាន Best Pop, Best K-Pop, Best Group, និងពានរង្វាន់ Biggest Fans៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BTS នឹងបញ្ជូនចម្រៀង ៤ បទ ដើម្បីដណ្ដើមពានរង្វាន់ពីកម្មវិធី Grammy នៅឆ្នាំ ២០២៣

ចុចអាន៖RM មេក្រុម BTS ​នឹង​ចេញ​អាល់ប៊ុម​ទោលដំបូងក្នុងខែវិច្ឆិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម