ជីវិតកម្សាន្ដ
BTS នឹងបញ្ជូនចម្រៀង ៤ បទ ដើម្បីដណ្ដើមពានរង្វាន់ពីកម្មវិធី Grammy នៅឆ្នាំ ២០២៣
BTS ត្រូវបានគេរាយការណ៍ថា នឹងបញ្ជូនបទចម្រៀងសរុបចំនួន ៤ សម្រាប់ដណ្តើមពានរង្វាន់នៅក្នុងកម្មវិធី Grammy Awards នៅឆ្នាំ ២០២៣ ដែលជាកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីធំមួយរបស់សហរដ្ឋអាមេរិក។

កម្មវិធីប្រគល់ពានរង្វាន់ Grammy Awards លើកទី ៦៥ នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ ផ្តល់រង្វាន់ដល់សិល្បករដែលបានចេញអាល់ប៊ុមចម្រៀងនៅចន្លោះថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។ថ្មីៗនេះ ក្នុងឧស្សាហកម្មតន្ត្រីអាមេរិកបានប្រកាសថា BTS បានបញ្ជូនចម្រៀងចំនួន ៤ បទផ្សេងគ្នាសម្រាប់ដណ្តើមពានរង្វាន់ចំនួនពីរដូចជា “Record of the Year” និង “Song of the Year”។

ក្នុងចំណោមបទចម្រៀងដែលក្រុមបានផ្ញើទៅកម្មវិធី Grammy មានបទចម្រៀងក្នុងអាល់ប៊ុម “Proof” បទ “Yet to come” ចំណែក៣បទទៀតគឺជាការសហការជាមួយសិល្បករអន្តរជាតិរួមមាន បទ “MyUniverse” ដែលការសហការរវាងក្រុម Coldplay , បទ “Left and Right” ជាការសហការរបស់សមាជិក Jungkook និង Charlie Puth , បទ “Bad Decisions” ដែលទើបចេញថ្មីៗនេះជាការសហការរបស់សមាជិក Jungkook, Jin, V, និង Jimin ជាមួយ Benny Blanco, Snoop Dogg ។
បន្ថែមពីលើ BTS បានបញ្ជូនបទចម្រៀងទាំង ៤ នេះទៅប្រកួតប្រជែងក្នុងដណ្តើមរង្វាន់ “Best Pop Duo/Group Performance” ដែលជាពានរង្វាន់ដែលផ្តល់ដល់សិល្បករដែលមានស្នាដៃសិល្បៈឆ្នើម ក្នុងការច្រៀងចម្រៀងប៉ុប ឬការសម្តែងក្រោមតន្ត្រីក្នុងទម្រង់ជាក្រុម ឬការសហការ។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ក្រុមនេះបានប្រកាសថាពួកគេនឹងផ្អាកសកម្មភាពដើម្បីផ្តោតលើអាជីពទោលរបស់សមាជិកម្នាក់ៗ ក៏ដូចជាមានកាតព្វកិច្ចចូលបម្រើលយោធា ដូច្នេះហើយអ្នកគាំទ្រមានការព្រួយបារម្ភ នៅពេលដែលពិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ ២០២៣ ប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ BTS នឹងមិនអាចចូលរួមបាន ឬនឹងខ្វះសមាជិក Jin ផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖RM មេក្រុម BTS នឹងក្លាយជាពិធីករ ក្នុងកម្មវិធីអប់រំ របស់ប៉ុស្តិ៍ទូរទស្សន៍ tvN
ចុចអាន៖តួឯកស្រីរឿង ”អធិរាជឆ្លងភព” បរិច្ចាគប្រាក់ ១សែនដុល្លារ អបអរគម្រប់១០ឆ្នាំចូលសិល្បៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


