Connect with us

KPT+

សកម្មភាពនាំឱ្យបេក្ខជនប្រឡងទុតិយភូមិ ធ្លាក់ស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់

បានផុស

នៅ

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬការប្រឡងបាក់ឌុប មានរយៈពេល ២ថ្ងៃ នឹងចាប់ផ្ដើមដំណើរការ​សំណេរ​​ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ដើម្បី​ឱ្យការប្រឡងរបស់ខ្លួនប្រព្រឹត្តិទៅដោយរលូន មិនរងការពិន័យ និងមិនមានបញ្ហាអ្វីនោះ បេក្ខជនទាំងអស់ គប្បីមិនត្រូវធ្វើឱ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរយនៃការប្រឡង តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។

រូបភាព ការប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពកម្រិត២ ដែលត្រូវចាប់បានថា ធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់ កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យត្រូវទទួលវិន័យ នឹងត្រូវកំណត់ ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។

សកកម្មភាពដែលត្រូវបានកំណត់ថា បេក្ខជនធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ នៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ កម្រិតទី២ មានដូចជា៖

– ដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស

– ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស

– ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង

– ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង

– ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន

– សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ

– បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា

– បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគម្រាមកំហែងលើបេក្ខជនដទៃ

– ដណ្ដើមយកសន្លឹកកិច្ចការរបស់អ្នកដទៃមកចម្លង

– ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ

– យកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន

– ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ យកលុយឱ្យអនុរក្ស។

គួរបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ២០២២នេះ មានចំនួនសរុប ១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី ៤៣ ៣២៨ នាក់ ចែកជា ២២១ មណ្ឌល កើន ១៧ មណ្ឌល និងមានបន្ទប់ ៥ ១៧៤​ បន្ទប់ កើនឡើង ៥៥៩ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត កើន ៣ មណ្ឌល និងថ្នាក់វិទ្យសាស្រ្តសង្គម កើន ១៤ មណ្ឌល ដោយថ្នាក់វិទ្យាសាស្រ្តមាន ៧៦ មណ្ឌល ស្មើនឹង ១ ៧៤៣ បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៤៥ មណ្ឌល ស្មើនឹង ៣ ៤៣១ បន្ទប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ក្រសួងអប់រំថៃ​ បណ្តេញ​គ្រូ​​បង្រៀន​ម្នាក់ចេញ​ពី​ការងារ ព្រោះពាក់របាំង​មុខ ​​ថត​វីដេអូ​អាក្រាត​កាយ​​​​ក្នុង​​សាលារៀន

កីឡា២០ នាទីutes មុន

SEA Games 2025​ ប្រទេស​ថៃ​ ប្រើប្រាស់​ ខេត្ត-ក្រុង​ ចំនួន​៣​ សម្រាប់​ប្រកួត​លើ​ ៥០​ប្រភេទ​កីឡា​

កីឡា៣៥ នាទីutes មុន

ស្ថិតិដ៏ល្អរបស់លោក Pep Munoz ដឹកនាំក្លិប​ព្រះខ័នរាជស្វាយរៀង ២ រដូវកាល

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ណាសា ព្រមានពីព្យុះព្រះអាទិត្យ ដែលនឹងជះឥទ្ធិពលមកផែនដី ប៉ុន្មានថ្ងៃទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនន់ទឹកភ្លៀងបណ្ដាល​ឱ្យ​ជន់​លេច និងខូចខាតផ្លូវលំក្នុងឃុំចំនួន ២ នៅស្រុកអូរគ្រៀងសែនជ័យ

សន្តិសុខសង្គម២២ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

មេបញ្ជាការរងអាវុធហត្ថខណ្ឌចំការមនទទួល​មរណភាពក្នុងវ័យ៥៣ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម