កីឡា
ព្រុយណេ យកកីឡដ្ឋាននៅប្រទេសម៉ាឡេស៊ី ធ្វើជាទឹកដីសម្រាប់ប្រកួត AFF Cup 2022 វិញ
ក្រុមជម្រើសជាតិព្រុយណេ ដែលបានកៅអីឡើងមកលេងពានរង្វាន់ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 ជាផ្លូវការកាលពីពេលថ្មីៗ តាមរយៈការយកឈ្នះ ទីម័រខាងកើត ក្នុងវគ្គជម្រុះ កំពុងមានវិបត្តិខ្វះទីតាំងប្រកួត។
ព្រុយណេ ត្រូវឡើងមកពូល A ដែលជួប កម្ពុជា, ថៃ, ហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយត្រូវធ្វើជាម្ចាស់ផ្ទះចំនួន ២ប្រកួតក្នុងពូលនេះ។ នេះដោយយោងទៅតាមរូបមន្តថ្មី គឺគ្រប់ក្រុមទាំងអស់ ប្រកួតក្នុងដី ២ដង និងក្រៅដី ២ដង។

យ៉ាងណាមិញ យោងតាមសារព័ត៌មានព្រុយណេ brusports.com បានបញ្ជាក់ថា ជម្រើសជាតិព្រុយណេ បានសម្រេចយកកីឡដ្ឋាន Stadium Kuala Lumpur ដែលជារបស់ប្រទេសម៉ាឡេស៊ី ធ្វើជាទឹកដីរបស់ខ្លួនវិញ។ ចំពោះមូលហេតុគឺដោយសារកីឡដ្ឋានជាតិរបស់ខ្លួន ‘Hassanal Bolkiah National Stadium’ កំពុងស្ថិតក្នុងការជួសជុល។

កាលពីពេលលេងវគ្គជម្រុះដែលធ្វើនៅលើទឹកដីព្រុយណេ ទាំងពីរជើងនោះ ក៏មិនមែនលេងនៅលើកីឡដ្ឋានជាតិដែរ គឺលេងនៅលើទីលានហ្វឹកហាត់ Track & Field Sports Complex ដែលនៅក្បែរកីឡដ្ឋានជាតិតែម្ដង។
ព្រុយណេ នឹងត្រូវធ្វើជាម្ចាស់ផ្ទះពេលប៉ះ ថៃ នៅប្រកួតបើកឆាក និងប្រកួតទី៣ ពេលប៉ះឥណ្ឌូនេស៊ី។ ជាមួយគ្នាផងដែរ ព្រុយណេ នឹងត្រូវជួបកម្ពុជា នៅប្រកួតទី២ ប៉ុន្តែលេងនៅទឹកដីកម្ពុជា។
សូមបញ្ជាក់ថា ជម្រើសជាតិព្រុយណេ ដែលបានកៅអីឡើងមកលេងពានរង្វាន់ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 ជុំផ្ដាច់ព្រ័ត្រ គឺជាលើកដំបូងក្នុងរយៈពេល ២៦ឆ្នាំ បន្ទាប់ពីបានយកឈ្នះ ជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផលសរុបទាំងពីរជើង ៦-២៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ចរាចរណ៍១១ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម