សន្តិសុខសង្គម
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៦នាក់ជាមុខសញ្ញាប្លន់ និងទទួលផលចោរកម្ម
នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការបង្ហាញមុខជនសង្ស័យជាមុខសញ្ញាធាក់ប្លន់ និងលួចម៉ូតូ ព្រមទាំងអ្នកទទួលផលចោរកម្មចំនួន៦នាក់ ក្នុង២ករណីផ្សេងគ្នា រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ។

ជនសង្ស័យទាំង០៦នាក់ទី១.ឈ្មោះ ឈិត ណាវី ហៅពៅ ប្រុសអាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ។ ទី២ .ឈ្មោះ យន់ សំអឿន ហៅឌឿន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ទី៣. ឈ្មោះ ធា វីរៈ ហៅ ជ័យ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។ ទី៤.ឈ្មោះ ហួរ សិលា ហៅហើម ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរចុងភៅ។ ទី៥ ឈ្មោះ ឆែម សំបូរ ហៅដា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៦.ឈ្មោះ ប៉ោ ឆាយ ភេទប្រុសអាយុ៤៩ ឆ្នាំ ជាមន្រ្តីយោធា។

តាមរបាយការណ៍នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ទាំង៦នាក់ មាន២ករណីផ្សេងគ្នា ក្នុងនោះករណីអំពើហិង្សា (ធាក់ប្លន់យកម៉ូតូម៉ាក ស្តុបពី) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន២នាក់ ជនសង្ស័យប្លន់ម្នាក់ និងអ្នកទទួលផលចោរកម្ម កាលពីថ្ងៃទី១៥ និង១៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ម៉ាកស្កុបពី ពណ៌សមួយ ពាកស្លាកលេខ ភ្នំពេញ១H០៩៧៣មួយ គ្រឿងកាលពី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចបុរី វីអាយភី ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយឡែក ករណីទី២ ជនសង្ស័យលួចចំនួន៣ និងអ្នកទទួលផលចោរកម្ម១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទី ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាមួយគ្រឿងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នៅចំណុចទីតាំងលក់រថយន្តមួយកន្លែង នៅតាមបណ្ដោយផ្លូវ ២៦៥ ក្រុម២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសម្រេច។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចឈានទៅឆែកឆេរលំនៅឋាន ដកហូតបានស្លាកលេខរថយន្ត២បន្ទះដែលមានស្លាកលេខ ភ្នំពេញ២AL៨១២៦ ព្រមទាំងសម្ភារះសម្រាប់កាច់សោរកម៉ូតូ មួយចំនួនផងដែរ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដេីម្បីចាត់តាមច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


