ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅឥណ្ឌូណេស៊ី អ្នកស្លាប់កើនដល់ ១៦២នាក់ (មានវីដេអូ)
អភិបាលតំបន់ លោក Ridwan Kamil បាននិយាយថា ការរញ្ជួយដីនៅលើកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្សរហូតដល់ ១៦២នាក់ និងរាប់រយនាក់ទៀតរងរបួស។

គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារទីក្រុង Cianjur ក្នុងជម្រៅរាក់ ១០គីឡូម៉ែត្រ។ នេះបើយោងតាមទិន្នន័យពីក្រុមស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក។

មនុស្សជាច្រើននាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈក្រុមជួយសង្គ្រោះ ធ្វើការពេញមួយយប់ដើម្បីព្យាយាមជួយសង្គ្រោះ មនុស្សដែលគិតថានៅជាប់ ក្រោមអគារបាក់រលំ។

តំបន់ដែលការរញ្ជួយដីបានវាយប្រហារ គឺជាកន្លែងមានមនុស្សរស់នៅច្រើននិងងាយរងគ្រោះដោយការបាក់ដី។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Kamil បានឲ្យដឹងថា ក្រៅពីអ្នកស្លាប់ មនុស្សប្រហែល៣២៦នាក់ទៀតបានរងរបួសនៅក្នុងការរញ្ជួយដីនេះ។ ពួកគេភាគច្រើនត្រូវរបួសបាក់ឆ្អឹង។ ប៉ុន្តែលោកបានព្រមានថា អ្នកស្រុកមួយចំនួននៅតែជាប់ក្នុងតំបន់ដាច់ស្រយាល ហើយចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។

អភិបាលខេត្ត West Java បានបន្ថែមថា មនុស្សជាង ១៣០០០នាក់ ត្រូវផ្លាស់ទីលំនៅដោយសារគ្រោះមហន្តរាយនេះ ហើយទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា ផ្ទះជាង២២០០ខ្នង ត្រូវខូចខាតដោយសារការរញ្ជួយដី។

គួរបញ្ជាក់ថា ការរញ្ជួយដីតែងតែកើតមាននៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅលើតំបន់ “ខ្សែក្រវាត់ភ្នំភ្លើង” ប៉ាស៊ីហ្វិក។ ប្រទេសនេះមានប្រវត្តិនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏បំផ្លិចបំផ្លាញ ដោយមនុស្សជាង២០០០នាក់ បានស្លាប់ក្នុងហេតុការណ៍នៅ Sulawesi កាលពីឆ្នាំ២០១៨៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស