ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៤៨ ភ្ជាប់ទៅសមុទ្រខេត្តកោះកុង សម្រេចសាងសង់បានជាង ១១ ភាគរយ
ផ្លូវជាតិលេខ ៤៨ ពីផ្លូវបំបែកស្រែអំបលរហូតដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុង សម្រេចការស្ថាបនាបានជាង ១១ ភាគរយ។


លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីជំនាញក្រសួង ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ ដែលមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ មានទីតាំងស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការចុះពិនិត្យក្នុងគោលបំណងដើម្បីពិនិត្យតាមដានពីស្ថានភាពវិវឌ្ឍជាក់ស្ដែងក្នុងការដ្ឋាន ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ IL SUNG & HANIL Joint Venture ដើម្បីអាចឱ្យក្រុមការងារអនុវត្តគម្រោងរៀបចំផែនការសកម្មភាពបន្ទាប់ សំដៅពន្លឿនការសាងសង់ឱ្យសម្រេចបញ្ចប់តាមផែនការកំណត់។


បើតាមមន្រ្តីក្រសួងចុះពិនិត្យបានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន១១,៧៦%ហើយ។ មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុក និងពិនិត្យឱ្យបានដិតដល់ក្នុងការយកសម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជាវិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។
គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៤ ចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក ផ្លូវបែងចែកជា២គន្លង ប្រវែង ១២២,៩គីឡូម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែង ២៥,១គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) កម្រាស់ ០៧សង់ទីម៉ែត្រ រួមជាមួយបេតុងសរសៃដែក ដែលនឹងប្រើប្រាស់ត្រង់ផ្លូវប្រសព្វចំនួន៥ទីតាំង៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


