ព័ត៌មានអន្ដរជាតិ
តើលោក ពូទីន អវត្តមានក្នុងកិច្ចប្រជុំកំពូលនៅតំបន់ អាស៊ាន ចំនួនប៉ុន្មានហើយ?
ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនមក, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអាក់ខាន និងមិនមានវត្តមានចូលរួមកិច្ចប្រជុំកំពូលជាច្រើន ក្នុងនោះរួមទាំងកិច្ចប្រជុំកំពូលចំនួន ៣ ដែលប្រទេសអាស៊ានធ្វើជាម្ចាស់ផ្ទះសម្រាប់ខែវិច្ឆិកានេះផងដែរ ។
លោក ពូទីន មិនបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញដែលបានបិទបញ្ចប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកានោះទេ ដោយឲ្យលោករដ្ឋមន្ត្រីការបរទេស Sergey Lavrov មកចូលរួមជំនួស ។
ចំណែកកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនោះ លោក ពូទីន ក៏មិនបានអញ្ជើញមកកោះបាលីដើម្បីចូលរួមផងដែរ ។ លោក ពូទីន បានលើកឡើងថា ការអវត្តមានរបស់លោកសម្រាប់កិច្ចប្រជុំនៅកោះបាលីដែលបញ្ចប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា គឺដោយសារតែលោកមមាញឹកនឹងការងារខ្លាំងពេក ។ ទោះយ៉ាងណាលោក ពូទីន បានឲ្យលោក Sergey Lavrov មកជំនួសដដែរ ។
ទន្ទឹមនោះ សម្រាប់កិច្ចប្រជុំ APEC ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ លោកប្រធានាធិបតីរុស្ស៊ីរូបនេះក៏អវត្តមានដូចគ្នា ។ ទោះយ៉ាងណា កិច្ចប្រជុំដែលបញ្ចប់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា លោក ពូទីន បានឲ្យលោក Andrey Belousov ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីមកចូលរួមជំនួស ។
ដោយឡែកកិច្ចប្រជុំកំពូលអាស៊ានដែលលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចូលរួមលើកចុងក្រោយ មុនពេលផ្ទុះជម្លោះជាមួយនឹងអ៊ុយក្រែន គឺរៀបចំឡើងនៅក្នុងប្រទេសព្រុយណេ កាលពីឆ្នាំ ២០២១ ប៉ុន្តែកិច្ចប្រជុំនោះ តាមរយៈ Video Conference ប៉ុណ្ណោះ មិនមែនជួបប្រជុំផ្ទាល់នោះទេ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេស បានអូសបន្លាយពេលជិត ៩ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់សរសើរ កម្ពុជា បែបណាខ្លះ ក្នុងនាមជា ប្រធានអាស៊ាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


