កីឡា
អង់គ្លេស មិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន នៅជាមួយភរិយា និងមិត្តស្រី អំឡុងពេលប្រកួត World Cup
កីឡាករបាល់ទាត់របស់ក្រុមតោកំណាចអង់គ្លេស នឹងត្រូវនៅដាច់ដោយឡែកពីដៃគូរបស់ពួកគេ អំឡុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកនៅប្រទេសកាតា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ប៉ុន្មានថ្ងៃថ្មីៗនេះ ភរិយានិងមិត្តស្រីរបស់កីឡាករមួយចំនួន ត្រូវចំណាយពេលនៅលើកប៉ាល់ទេសចរណ៍ក្នុងទីក្រុង ដូហា ដែលមានចម្ងាយ១៦គីឡូម៉ែត្រពីសណ្ឋាគាររបស់ក្រុមជម្រើសជាតិអង់គ្លេស នៅរមណីយដ្ឋាន Al Wakra។
បញ្ជានេះ ទំនងជាត្រូវបានចេញដោយអ្នកចាត់ការ Gareth Southgate រហូតដល់ការប្រកួតចុងក្រោយក្នុងវគ្គចែកពូលត្រូវបានបញ្ចប់ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
បញ្ជានេះបានកើតឡើង បន្ទាប់ពីអង់គ្លេសឈ្នះអ៊ីរ៉ង់ ៦-២ ដោយកីឡាករនានា បានដើរទៅកាន់កន្លែងដែលក្រុមគ្រួសាររបស់ពួកគេ កំពុងអង្គុយទស្សនា។
ប្រធានក្រុមអង់គ្លេស Harry Kane បានឱបភរិយា Katie Goodland ខណៈ Jack Grealish បានទៅជជែកជាមួយមិត្តស្រីឈ្មោះ Sasha Attwood។
ទោះបីជាយ៉ាងណាក៏ដោយ Grealish បានសរសើរអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យពួកគេមានផាសុកភាពអំឡុងការស្នាក់នៅក្នុងប្រទេសកាតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មានឆ្ងល់អត់ ហេតុអ្វី World Cup នៅ កាតា ថែមម៉ោងច្រើនៗ ខុសរាល់ដង?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


