កីឡា
មានឆ្ងល់អត់ ហេតុអ្វី World Cup នៅ កាតា ថែមម៉ោងច្រើនៗ ខុសរាល់ដង?
រឿងមួយក្នុងចំណោមរឿងថ្មីៗដែលគេភ្ញាក់ផ្អើលខ្លាំង ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាឆ្នាំនេះគឺ ការបន្ថែមម៉ោងយ៉ាងច្រើន។

គិតត្រឹមពេលនេះ ការប្រកួតចំនួន៥ សរុបទៅមានការបន្ថែមម៉ោងរហូតដល់ទៅ ៨៥នាទីឯណោះ ខណៈការប្រកួតរវាងអង់គ្លេសជាមួយអ៊ីរ៉ង់ មានរយៈពេលមិនគួរឲ្យជឿដល់ទៅ ១១៧ នាទី និង១៦វិនាទី។
ហេតុផលនៃការបន្ថែមម៉ោងយ៉ាងច្រើនបែបនេះ គឺដោយសារការប្រកួតត្រូវបានផ្អាកព្រោះតែកីឡាកររងរបួស ការឆែកមើល VAR ការប្តូរកីឡាករ ការពិន័យ និងកាតក្រហម បូករួមទាំងកីឡាករមួយចំនួនតែងតែពន្យាពេលដោយការធ្វើពុតរបួសជាដើម។ ដូច្នេះហើយ ម៉ោងនឹងត្រូវបានបំពេញឲ្យគ្រប់។

ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA លោក Pierluigi Collina បានបញ្ជាក់កាលពីសប្តាហ៍មុនថា មន្ត្រីទីបួន ត្រូវបានណែនាំឲ្យតាមដានពេលវេលាដែលបាត់បង់ ក្នុងអំឡុងពេលការប្រកួតនៅប្រទេសកាតា ដូចដែលពួកគេបានព្យាយាមធ្វើនៅ World Cup ក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៨។
លោកបានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទមុនការប្រកួតថា “នៅប្រទេសរុស្ស៊ី យើងបានព្យាយាមធ្វើឲ្យមានភាពសុក្រឹតជាងមុន ក្នុងការប៉ះប៉ូវពេលវេលាដែលបាត់បង់ អំឡុងពេលប្រកួត ហើយនោះជាមូលហេតុដែលត្រូវមានការបន្ថែមម៉ោង ៦, ៧ ឬឈានដល់៨នាទី។ សូមគិតដូច្នេះ! ប្រសិនបើអ្នកស៊ុតចូល៣គ្រាប់ក្នុងមួយតង់ អ្នកប្រហែលជានឹងខាតពេលសរុប ៤ឬ៥នាទីសម្រាប់ការអបអរគ្រាប់បាល់ មុនពេលចាប់ផ្តើមការប្រកួតជាបន្ត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកគាំទ្រ បារាំងនិងអូស្រ្តាលី វាយគ្នាប្រាវ ក្រោយចប់ការប្រកួត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


