ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បើកការស៊ើបអង្កេតលើវីដេអូដែល រុស្ស៊ី ចោទថា ប្រហារជីវិតអ្នកទោសសង្គ្រាម
អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីលេចចេញនូវវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទីក្រុងមូស្គូបញ្ជាក់ថា បង្ហាញពីទាហានរុស្ស៊ីត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយកងកម្លាំងអ៊ុយក្រែនកាលពីចុងសប្តាហ៍មុន ។

វីដេអូដែលត្រូវបានកំណត់ទីតាំងភូមិសាស្ត្រដោយ CNN ត្រូវបានគេថតនៅជាយក្រុងនៃភូមិ Makiivka ស្ថិតនៅក្នុងតំបន់ Luhansk ភាគខាងកើត ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Lyman ប៉ុន្តែព័ត៌មានលម្អិតនៃអ្វីដែលបានកើតឡើង គឺនៅតែមិនច្បាស់លាស់ ។
ទន្ទឹមនោះ ស្នងការសិទ្ធិមនុស្សអ៊ុយក្រែន លោក Dmytro Lubinets បានអះអាងថា កងទ័ពរុស្ស៊ីបានចុះចាញ់ និងបើកការបាញ់ប្រហារមុនមកលើកងទ័ពអ៊ុយក្រែន ដូចនេះការបាញ់តបតវិញ មិនមែនជាឧក្រិដ្ឋកម្មសង្គ្រាមនោះទេ” ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែនបាននិយាយថា អគ្គរដ្ឋអាជ្ញាប្រចាំតំបន់ Luhansk នឹងស៊ើបអង្កេតសកម្មភាពនេះ ក្នុងគោលបំណងទទួលបានទំនុកចិត្ត និងការពិតថា កងកម្លាំងរុស្ស៊ីបានប្រព្រឹត្តអ្វីខ្លះ ក្នុងអំឡុងពេលចុះចាញ់នោះ ហើយតើវាជាសកម្មភាពដែលត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ និងច្បាប់មនុស្សជាតិដែរឬទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ រុស្ស៊ី ចោទ អ៊ុយក្រែន ថាបានប្រហារជីវិតអ្នកទោសសង្គ្រាមយ៉ាងឃោរឃៅ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន