Connect with us

កីឡា

ទទួលដំណឹង Neymar នឹងខកខានលេង​ ២ ប្រកួតចុងក្រោយ វគ្គ​ចែក​ពូល World Cup

បានផុស

នៅ

ខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល Neymar នឹងខកខានពីការប្រកួតវគ្គចែកពូលបាល់ទាត់ពិភពលោក (FIFA World Cup 2022) ២ប្រកួតដែលនៅសេសសល់ជាមួយនឹងជម្រើសជាតិស្វីស និងជម្រើសជាតិកាមេរូន ដោយសាររបួសកជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេស៊ីល បានបើកយុទ្ធនាការក្នុងពូល G ក្នុងទម្រង់លេងដ៏ល្អកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាមួយនឹងជ័យជម្នះ ២- លើស៊ែប៊ី។

ក្រៅពីលទ្ធផលនេះ មានទិដ្ឋភាពគួរឱ្យព្រួយបារម្ភមួយបានកើតឡើង ខណៈដែល Neymar ត្រូវបានប្ដូរចេញនៅនាទី៨០ បន្ទាប់ពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយកីឡាករ Nikola Milenkovic។ កីឡាកររបស់ក្លិប Paris Saint-Germain ពេលនោះត្រូវបានគេថតជាប់ជាមួយដំណក់ទឹកភ្នែកនៅលើកៅអីបម្រុង ខណៈដែលរូបភាពហើមកជើងរបស់គេចាប់ផ្ដើមផ្សព្វផ្សាយលើបណ្ដាញសង្គមក្រោយការប្រកួត។

Neymar និងមិត្តរួមក្រុម Danilo ទាំង ២ នាក់បានរងរបួសកជើងអំឡុងពេលការប្រកួតពាក់កណ្តាលវគ្គទី២ ជាមួយនឹងក្រុមអឺរ៉ុប។ ជាមួយនឹងការបង្ខំឱ្យ Neymar ដកខ្លួនជាមួយនឹងការប្រកួតនៅសល់ ១០នាទីទៀតដែលកើតឡើងដោយសារបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ខណៈដែលខ្សែការពារ Danilo របស់ Juventus បានបញ្ចប់ការប្រកួតបើទោះបីជាមានរបួសក៏ដោយ។

កីឡាករទាំង ២នាក់នេះនឹងអង្គុយលេង ២ប្រកួតបន្ទាប់ សម្រាប់ក្រុមយក្សនៅអាមេរិកខាងត្បូង ខណៈដែលពួកគេព្យាយាមព្យាបាល ដើម្បីឲ្យឱ្យជាទាន់សម្រាប់ការប្រកួតវគ្គចាចញ់ធ្លាក់ (Knockout) ដែលរាប់ចាប់ពីវគ្គ ១៦ក្រុមចុងក្រោយទៅ។

ប្រេស៊ីល នឹងត្រូវជួបជាមួយស្វីស នៅក្នុងការប្រកួតវគ្គចែកពូលបន្ទាប់របស់ពួកគេនៅថ្ងៃចន្ទ មុនពេលបញ្ចប់យុទ្ធនាការរបស់ពួកគេជាមួយនឹងក្រុមកាមេរូន នៅថ្ងៃសុក្រ។ ទោះបីជាអវត្តមាន ២លើកក៏ដោយ ក៏ប្រេស៊ីលនៅតែជាក្រុមដ៏រឹងមាំ ដើម្បីឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈ្នះ និងជាពិសេសបន្ទាប់ពីជ័យជម្នះនៅថ្ងៃបើកឆាករបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងនេះនឹងក្លាយជាក្តីបារម្ភសម្រាប់អ្នកគាំទ្រប្រេស៊ីល ហើយនឹងនាំមកនូវការចងចាំនៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នៅពេលដែលតារាឆ្នើម Neymar បានរងរបួសក្នុងជ័យជម្នះក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រ (៨ក្រុមចុងក្រោយ) របស់ពួកគេលើក្រុមកូឡុំប៊ី ដែលធ្វើអោយគេអវត្តមានសម្រាប់ការប្រកួតដែលនៅសល់ រួមទាំងការបរាជ័យ ៧-១ ដ៏អាម៉ាស់ក្រោមថ្វីជើងអាឡឺម៉ង់ ក្នុងវគ្គ ៤ក្រុមចុងក្រោយ៕

ប្រភព៖ mirror.co.uk

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម