KPT+
មនុស្សស្រីគ្មានអ្វីស្មុគស្មាញដូចបុរសគិតឡើយ
បុរសភាគច្រើនរមែងគិតថា ស្ត្រីមានភាពស្មុគស្មាញប្រៀបបាននឹងសៀវភៅមួយក្បាលដែលអានមិនយល់។ ឯខ្លះទៀតក៏យល់ថា នាងជាមនុស្សចូលចិត្តដ្រាម៉ា ពិបាកយកចិត្ត។ល។ ប៉ុន្តែការពិតនៃបញ្ហារបស់មនុស្សស្រីគ្មានអ្វីស្មុគស្មាញដូចបុរសគិតឡើយ ។ វាលែងតែបុរសមិនចង់យល់ប៉ុណ្ណោះ។
តោះ! កុំយល់ច្រឡំលើនាងទៀត ទៅស្វែងយល់ពីស្ត្រីជាមួយគ្នា៖
១. បុរសនិងស្ត្រី

បុរសនិងស្ត្រីមានដំណើរការព័ត៌មានក្នុងខួរក្បាលផ្សេងៗគ្នា។ ពេលខ្លះនាងមើលឃើញអ្វីប្លែកពីបុរស ល្អិតល្អន់ជាង អត់ធ្មត់ជាង និងត្រូវការការយកចិត្តទុកដាក់ជាងប្រុសៗ ដែលនោះជាលក្ខណៈពិសេសរបស់ស្ត្រីដែលបុរសត្រូវទទួលយក។ ចំណែកតម្រូវការមួយចំនួនក៏ប្លែកគ្នា ដូច្នេះនៅពេលបុរសអាចយល់ពីភាពខុសគ្នាទាំងនោះ អ្នកក៏មិនពោលថាស្ត្រីសាំញ៉ាំដែរ។
២. ស្ត្រីខុសគ្នា
ធម្មជាតិមនុស្សគ្រប់គ្នា មិនថាស្រីឬប្រុសមានប្រតិកម្មខុសគ្នាចំពោះស្ថានភាពជុំវិញខ្លួនគេ។ ដូចគ្នានេះស្ត្រីខ្លះនឹងនិយាយអំពីបញ្ហារបស់ពួកគេចេញឲ្យគេឯងដឹងឮ ឯអ្នកផ្សេងទៀតចូលចិត្តនៅម្នាក់ឯង នោះគឺអាស្រ័យលើចរិតរបស់ស្រ្តីម្នាក់ៗ។ នារីខ្លះរឹងមាំ ឯខ្លះក៏ទន់ជ្រាយ តែជារួមនាងនៅតែទន់ភ្លន់បែបភេទស្រី ទោះនាងជាមនុស្សបែបណាក៏ដោយ។ ដោយឡែកការស្វែងយល់ចរិតរបស់មនុស្សស្រីពីម្នាក់ទៅម្នាក់ នាំឲ្យបុរសចៀសបាននូវកាម៉ៃថា ស្រីៗសុទ្ធតែដូចគ្នា។
៣. សកម្មភាព

ស្រ្តីមិនថាស្រឡាញ់ ស្អប់ ឬខឹង ងាយបញ្ចេញមកក្រៅជាងបុរស ហើយក៏ងាយសម្គាល់។ បើសិនជាបុរសពិតជាចង់យល់ពីស្រ្តីម្នាក់ មិនពិបាកនោះទេ ដោយគ្រាន់តែសង្កេតមើលសកម្មភាពរបស់នាងបន្តិច នោះនឹងយល់មិនខានឡើយ។
៤. អារម្មណ៍
បុរសមិនតិចទេ ពុំអើពើឬយកចិត្តទុកដាក់នឹងរឿងនេះឡើយ។ តាមពិតស្រីៗទូទៅមិនសូវចេះលាក់អារម្មណ៍ជាមួយមនុស្សដែលនាងស្រឡាញ់ទេ។ អ៊ីចឹងហើយ! ប្រុសៗគួររៀនភ្ជាប់ទំនាក់ទំនងផ្លូវចិត្តរបស់ខ្លួនទៅកាន់ស្រ្តី ដោយសួរនាងពីអារម្មណ៍ខ្លះ នោះនាងនឹងប្រាប់ពុំខាន។ ធ្វើបែបនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ចំពោះនាងប៉ុណ្ណោះទេ ថែមទាំងអាចយល់ទឹកចិត្តនាងផងដែរ។
៥. ពេលមានបញ្ហា

ជំនួសឱ្យការព្យាយាមដោះស្រាយបញ្ហាភ្លាមៗ ពេលនាងពិបាកចិត្ត ការនៅបន្តស្ដាប់នាងរៀបរាប់ឲ្យចប់ចុងចប់ដើម ជាសកម្មភាពកក់ក្ដៅម្យ៉ាងដែលបុរសគួរយល់។ ពេលខ្លះនាងគ្រាន់តែចង់បានអ្នកស្ដាប់ប៉ុណ្ណោះ បើសិនប្រុសៗបន្ថែមយោបល់ទៅទៀត នាងរឹតតែមានសម្ពាធ។
៦. មនុស្សស្រីតែងនិយាយការពិតពេលខឹង
បុរសប្រហែលជាមិនចង់នៅក្បែរមិត្តស្រីឬប្រពន្ធទេ ពេលនាងកំពុងខឹង។ ប៉ុន្តែដឹងទេ? ពេលខឹង ក៏ជាពេលដែលស្រ្តីបញ្ចេញការពិតក្នុងចិត្ត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិតអ្នកដែលនិយមប្រើអ្វីៗពណ៌ក្រហមមានចរិតលក្ខណៈបែបនេះ
ចុចអាន៖ បុរស ៦ប្រភេទ នារីមិនគួរខាតពេលភ្ជាប់ស្នេហ៍ជាមួយ ព្រោះអាចនឹងស្ដាយក្រោយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


