KPT+
បុរស ៦ប្រភេទ នារីមិនគួរខាតពេលភ្ជាប់ស្នេហ៍ជាមួយ ព្រោះអាចនឹងស្ដាយក្រោយ
ការណាត់ជួបភ្ជាប់ស្នេហ៍ជាមួយបុរសណាម្នាក់ មិនមែនគ្រាន់តែជួបមុខគេនោះទេ តែវាជាការជួបសិក្សាពីគ្នាដើម្បីបន្តជាស្នេហាយល់ចិត្តយូរអង្វែង។ ដូច្នេះគួរតែប្រយ័ត្នប្រយែងមុនពេលចង់ទាក់ទងជាមួយបុរសណា ចៀសវាងការខូចចិត្តនៅពេលក្រោយ។
ខាងក្រោមនេះគឺជាបុរស ៦ ប្រភេទដែលអ្នកគួរតែនៅឲ្យឆ្ងាយ៖

១. បុរសគ្មានគោលដៅ
បុរសដែលមិនដឹងថាខ្លួនគេចង់បានអ្វី ឬចង់ធ្វើអ្វី ជាបុរសគ្មានគោលដៅជីវិតពិតប្រាកដ។ មនុស្សប្រុសបែបនេះមិនគួរយកខ្លួនទៅក្បែរឡើយ ព្រោះសូម្បីខ្លួនគេ ក៏មិនប្រាកដប្រជាខ្លួនដែរ តើយើងជាអ្នកដទៃអាចសង្ឃឹមអ្វីបាន? គេមិនមែនជាក្មេងទៀតឡើយ គេគួរតែដឹងថាត្រូវធ្វើអ្វីក្នុងនាមជាមនុស្សធំម្នាក់។
២. បុរសជាអ្នកលេង

បុរសជាអ្នកលេងពិបាកបំផុតក្នុងការកែប្រែ។ ភាគច្រើនការកែប្រែរបស់គេ ក៏បានតែមួយឆាវប៉ុណ្ណោះ។ នៅពេលគេទាល់ច្រក សូម្បីតែខោអាវរបស់យើងក៏គេអាចលួចយកទៅបានដែរ។ កុំសង្ឃឹមទៅកែគេអី! យើងមានឱកាសច្រើនទៀតក្នុងការជួបអ្នកផ្សេងដែលល្អជាងគេ។ ដូច្នេះកុំបង្ខាតពេលជាមួយមនុស្សប្រុសប្រភេទនេះ។
៣. បុរសតាំងខ្លួនជាម្ចាស់
បុរសដែលដែលចង់ប្ដូរយើងគ្រប់យ៉ាង ជាបុរសដែលយល់តែចិត្តខ្លួនឯងប៉ុណ្ណោះ។ ទទួលស្គាល់ថា ក្នុងទំនាក់ទំនងដៃគូត្រូវប្ដូរចំពោះគ្នាម្នាក់បន្តិច ទើបស្នេហាមានចំណងរឹងមាំ។ តែបុរសប្រភេទនេះ គេនិយមបង្ខំ និងតែងតែចង់គ្រប់គ្រងមនុស្សស្រីឲ្យតាមផ្គាប់ផ្គន់គេជានិច្ច។ គេជាមនុស្សដែលតែងគិតខ្លួនឯងជាទីមួយមុនអ្នកណាៗទាំងអស់ ពោលគឺអាត្មានិយម។
៤. បុរសចំណូលដ្រាម៉ា
បុរសបែបនេះចូលចិត្ត Drama អារម្មណ៍រមែងវិលវល់ និងឧស្សាហ៍កើតទុក្ខខុសទំនង។ គេមិនមែនជាមនុស្សដែលមានបញ្ហាផ្លូវចិត្តអ្វីទេ តែជាមនុស្សប្រុសដែលទាមទារការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់គ្រប់ពេលវេលា។ គេធ្វើខ្លួនជាមនុស្សទន់ជ្រាយប្រៀបបាននឹងអ្នកជំងឺ ដែលត្រូវការនារីតាមថែដូចម្ដាយ។ បើបានជួបបុរសបែបនេះ មិនគួរទាក់ទងនោះទេ ព្រោះថាយើងមិនមែនអាណាព្យាបាលគេឡើយ។
៥. បុរសទើបបែកបាក់ស្នេហ៍

បុរសដែលទើបតែបែកបាក់ស្នេហា ជាទូទៅគេគ្មានស្នេហ៍ស្មោះឲ្យយើងនោះទេ ដោយសារគេនៅសល់អារម្មណ៍ឈឺចាប់ពីអតីតកាល។ អាចថា គេមកទាក់ទងយើងគ្រាន់តែចង់បំភ្លេចអ្នកចាស់ ឬព្យាយាមធ្វើបាបមនុស្សស្រីឲ្យឈឺចាប់ដូចគេធ្លាប់ទទួលប៉ុណ្ណោះ។ ជាការល្អ កុំព្យាយាមភ្ជាប់ស្នេហ៍ជាមួយបុរសនេះ ឬទាក់ទងនឹងគេធ្វើអីទៀត នាំតែកើតទុក្ខទទេៗ ឥតអំពើ។
៦. សង្សារចាស់
កុំត្រឡប់ទៅអតីត ទុកឲ្យវានៅតែវាទៅ ដោយកុំទៅព្យាយាមទាក់ទងជាមួយសង្សារចាស់ម្ដងទៀត ព្រោះថាបើអ្នកទាំងពីរពិតជាស្រឡាញ់គ្នាពិតមែន យើងក៏មិនបែកគ្នាទេ។ សូមឈប់ផ្ដល់ឱកាសទី២ទៅលើមនុស្សដែលមិនសមនឹងទទួល។ សូមចាប់ផ្ដើមទំព័រថ្មី ជាមួយមនុស្សថ្មី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្គាល់មើលមនុស្សប្រុស ដែលចូលចិត្តតោងកូនស្រីអ្នកមានដើម្បីជោគជ័យ
ចុចអាន៖ ដឹងអត់? មនុស្សស្រីងាយលង់ស្នេហ៍បុរសដែលមានទំនុកចិត្តលើខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


