ព័ត៌មានជាតិ
សមាគមវារីវប្បករណែនាំបន្ទាន់ដល់អ្នកចិញ្ចឹមត្រីដើម្បីកុំឱ្យត្រីងាប់នៅរដូវនេះ
ក្រោយពីសង្កេតឃើញ ភាពមិនប្រក្រតីកើតឡើងទៅលើត្រីរបស់អ្នកចិញ្ចឹមមួយចំនួន សមាគមវារីវប្បករ កម្ពុជា បានចេញសារជាបន្ទាន់ ដើម្បីណែនាំដល់អ្នកចិញ្ចឹមជៀសផុតពីការខាតបង់ដោយសារត្រីងាប់នៅរដូវនេះ។

សមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា នៅពេលស៊ីតុណ្ហភាពចុះត្រជាក់ វាអាចបណ្តាលឱ្យត្រីចិញ្ចឹមមានសភាពខុសប្រក្រតី ដែលធ្វើឱ្យភាពស៊ាំធ្លាក់ចុះ និងមិនសូវស៊ីចំណី ហើយក៏ងាយរងនូវការវាយប្រហារពីមេរោគផ្សេងៗទៀតផង។
បើតាមសមាគមបានសង្កត់ធ្ងន់ថា« ប្រសិនបើលោកអ្នកសង្កេតឃើញថា ត្រីមិនសូវសកម្ម ដំបូងត្រូវកាត់បន្ថយ ឬផ្អាកការឱ្យចំណីបណ្ដោះអាសន្ន និងបង្កើនឱ្យមានអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកឱ្យមានចលនាដូចជាប្រើម៉ាស៊ីនវ៉ៃទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើ ជាដើម »។

យ៉ាងណាក៏ដោយអ្នកចិញ្ចឹមត្រីត្រូវតែពិនិត្យគុណភាពទឹកដោយវាស់កម្រិតនីទ្រីត (NO2) ព្រោះថា ពេលសីតុណ្ហភាពចុះត្រជាក់សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះតែសារជាតិនីទ្រីត( NO2) កើនឡើង។
លើសពីនេះទៀត អ្នកចិញ្ចឹម អាចពិនិត្យស្រកីត្រី ដែលជិតងាប់ ឬងាប់ហើយនោះ វាអាចនឹងមានពណ៌ជាំក្រម៉ៅ ឬឈាមជ្រូកក្រម៉ៅ ប្រសិនបើស្រកីត្រីមានពណ៌បែបនេះ លោកអ្នកអាចប្រើអំបិលដើម្បីការពារកុំឱ្យសារជាតិ នីទ្រីតចូលក្នុងឈាមរបស់ត្រី អាចបណ្ដាលឱ្យត្រីងាប់ជាបន្តបន្ទាប់។
សមាគមវារីវប្បករកម្ពុជា ជំរុញឱ្យអ្នកចិញ្ចឹមអនុវត្តតាមការណែនាំខាងលើ ដើម្បីឱ្យត្រីចិញ្ចឹមទាំងអស់មានសុវត្ថិភាព៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


