ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា ព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធ
យោធាមីយ៉ាន់ម៉ាបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច Arakan ស្តីពីបទឈប់បាញ់នៅរដ្ឋរ៉ាក់ឃីនភាគខាងលិច ខណៈការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើកង្វល់មនុស្សធម៌ ។

ក្រុមជនជាតិភាគតិចជាច្រើនបានប្រយុទ្ធគ្នាដើម្បីស្វ័យភាពបន្ថែមទៀត ចាប់តាំងពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យប្រហែល ៧ ទសវត្សរ៍មុន ហើយការប្រយុទ្ធគ្នារវាងយោធា និងកងទ័ព Arakan បានផ្ទុះកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលឲ្យមនុស្សជាង ១០,០០០ នាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ។
បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន កងទ័ព Arakan តាមសេចក្តីរាយការណ៍បានផ្តល់ការហ្វឹកហ្វឺន និងផ្ដល់ជំនួយដល់កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីតស៊ូ ក៏ដូចជាបះបោរជាមួយនឹងយោធាមីយ៉ាន់ម៉ា ។

ទន្ទឹមនោះ បទឈប់បាញ់ចុងក្រោយនេះ គឺត្រូវបានសម្របសម្រួលដោយលោក Sasakawa Yohei ប្រធានមូលនិធិមិនរកប្រាក់ចំណេញ Nippon ដែលជាបេសកជនពិសេសរបស់ប្រទេសជប៉ុនសម្រាប់សន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជិតមួយទសវត្សរ៍ ។
លោក Sasakawa បានប្រាប់សារព័ត៌មាន NHK ថា បទឈប់បាញ់មនុស្សធម៌នេះ នឹងដកការបិទផ្លូវគោក និងផ្លូវទឹក ដោយផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ្នកស្រុក ហើយកិច្ចព្រមព្រៀងនេះមិនមានរយៈពេលកំណត់ឡើយ ប៉ុន្តែវាក៏មិនប្រាកដថា នឹងមានប្រសិទ្ធភាពកម្រិតណានោះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ស្ងាត់ដំណឹងយូរ ដឹងទេ មហាសេដ្ឋី Jack Ma សំងំរស់នៅប្រទេសណា?
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


