ព័ត៌មានអន្ដរជាតិ
ការលក់សព្វាវុធជាសកល កើនឡើង៧ឆ្នាំជាប់គ្នា
យោងតាមទិន្នន័យថ្មីពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងថា ការលក់សព្វាវុធ និងសេវាកម្មយោធាដោយក្រុមហ៊ុនការពារជាតិធំបំផុតទាំង១០០ របស់ពិភពលោក បានកើនឡើង ១,៩% ពោលគឺកើនដល់៥៩២ពាន់លានដុល្លាក្នុងឆ្នាំ២០២១ ទោះបីជាមានបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្អាក់ការនាំចេញគ្រឿងសំខាន់ៗក៏ដោយ។

SIPRI បាននិយាយនៅក្នុងទិន្នន័យឧស្សាហកម្មអាវុធរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃចន្ទទី០៥ខែធ្នូនេះថា ការកើនឡើងនេះ គឺកើនពី១,១% ក្នុងឆ្នាំ២០១៩ដល់២០២០ ហើយវាជាការកើនឡើងនៃការលក់អាវុធពិភពលោក រយៈពេល៧ឆ្នាំជាប់ៗគ្នា។
យោងតាម SIPRI, បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ បានបន្តរារាំងពាណិជ្ជកម្មនៅឆ្នាំ២០២១ ហើយទំនងជានឹងកាន់តែអាក្រក់ទៅៗដោយសារសង្រ្គាមអ៊ុយក្រែន។

ក្រុមហ៊ុននៅសហរដ្ឋអាមេរិក មានច្រើនជាងគេក្នុងបញ្ជីនេះ ខណៈការលក់របស់ក្រុមហ៊ុនអាមេរិកចំនួន៤០នៅក្នុងបញ្ជីនេះ ស្មើនឹងទឹកប្រាក់សរុប២៩៩ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
ក្រុមហ៊ុនទាំងប្រាំនៅលើកំពូលតារាង គឺសុទ្ធតែមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចជា ក្រុមហ៊ុន Lockheed Martin, Raytheon Technologies, Boeing, Northrop Grumman និង General Dynamics។

ប៉ុន្តែរបាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរ ពីការកើនឡើងយ៉ាងខ្លាំងនៃការលក់ពីក្រុមហ៊ុនផលិតរបស់ចិន ដោយក្រុមហ៊ុនអាវុធចិនទាំង៨នៅក្នុងបញ្ជី មានការលក់អាវុធក្នុងទំហំទឹកប្រាក់សរុប ១០៩ពាន់លានដុល្លារ ពោលគឺកើនឡើង ៦,៣% បើធៀបនឹងឆ្នាំមុន។
គួរបញ្ជាក់ថា ទិន្នន័យឧស្សាហកម្មអាវុធ SIPRI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អង់គ្លេស បញ្ជាក់ថា បានបញ្ជូនសព្វាវុធទំនើបទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


