ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីទួរគី ថ្កោលទោស លោក Biden ចំពោះការយល់ព្រមលក់អាវុធឲ្យ អ៊ីស្រាអែល ហើយថា អាមេរិកកំពុងសរសេរប្រវត្តិសាស្ត្រទាំងដៃហូរឈាម
ប្រធានាធិបតីទួរគីលោក Tayyip Erdogan កាលពីថ្ងៃចន្ទ បានរិះគន់ការអនុម័ត របស់លោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងការលក់អាវុធទៅឲ្យអ៊ីស្រាអែល ដោយលោកនិយាយថា សហរដ្ឋអាមេរិកកំពុងសរសេរប្រវត្តិសាស្ត្រ ទាំងដៃហូរឈាម ដោយយោងទៅលើអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅរដ្ឋធានីអង់ការ៉ា លោក Erdogan បាននិយាយថា “សហរដ្ឋអាមេរិកកំពុងសរសេរប្រវត្តិសាស្ត្រ ទាំងដៃហូរឈាម នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារយ៉ាងធ្ងន់ធ្ងរ លើតំបន់ហ្គាហ្សា ដែលបានធ្វើឲ្យមនុស្សរាប់រយរាប់ពាន់នាក់កំពុងរងគ្រោះ” ។

គួររំឭកថា រដ្ឋបាលលោក Joe Biden បានអនុម័តលើការលក់អាវុធ ក្នុងទំហំទឹកប្រាក់ចំនួន ៧៣៥ លានដុល្លារ ទៅឲ្យអ៊ីស្រាអែល ចំពេលការវាយប្រហារកំពុងបន្តរបស់ទីក្រុង Tel Aviv ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។

ទន្ទឹមនោះ ការអនុម័តនេះក៏ត្រូវបានធ្វើឡើង ចំពេលមានការរិះគន់កាន់តែខ្លាំង ចំពោះការបណ្តេញប្រជាជនប៉ាឡេស្ទីន តាមការគ្រោងទុករបស់អ៊ីស្រាអែល ចេញពីទីក្រុង East Jerusalem និងការវាយឆ្មក់ម្តងហើយម្តងទៀត លើវិហារឥស្លាម Al-Aqsa ដែលជាទីសក្ការៈទី ៣ របស់សាសនាឥស្លាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


