ព័ត៌មានអន្ដរជាតិ
ក្ដៅៗ! ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលលក់អាវុធទៅឲ្យកោះតៃវ៉ាន់
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទ ទី២៦ ខែតុលា នេះថា ប្រទេសចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនសហរដ្ឋអាមេរិកដែលចូលរួមក្នុងការលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់ ។

អ្នកនាំពាក្យលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីចិនថា ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Boeing Defence និងក្រុមហ៊ុន Raytheon នឹងត្រូវបានដាក់ទណ្ឌកម្ម ។

ការដាក់ទណ្ឌកម្មនេះធ្វើឡើង បន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់អាវុធទំនើបៗក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឲ្យដឹងថា ការលក់នេះរួមមានរថយន្តដឹកគ្រាប់មីស៊ីលរបស់ក្រុមហ៊ុន Lockheed Martin ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត (HIMARS) ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយក្រុមហ៊ុន Boeing និងឧបករណ៍ចាប់សញ្ញាធ្វើទំនើបកម្មសម្រាប់យន្ដហោះចម្បាំង F-16 របស់តៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Time
ចុចអាន ៖ ក្រសួងការបរទេសអាមេរិកយល់ព្រមលក់អាវុធដល់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារ
ចុចអាន ៖ មេៗក្រុមឧទ្ទាមកំពុងជួបជុំផឹកស៊ីត្រូវយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារ ស្លាប់១៥នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


