ព័ត៌មានអន្ដរជាតិ
ដ្រូនអ៊ុយក្រែន ហោះចូលជ្រៅ បើកការវាយប្រហារ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី បណ្តាលឲ្យមានមនុស្សស្លាប់
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារទី០៦ខែធ្នូនេះថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួនពីរ នៅក្នុងតំបន់ Ryazan និង Saratov បានបណ្តាលឲ្យយោធាចំនួន៣នាក់ស្លាប់ និងបង្កការខូចខាតដល់យន្តហោះ២គ្រឿង។

យោងតាមក្រសួងបានឲ្យដឹងថា ដ្រូនផលិតដោយសូវៀតមួយចំនួន ដែលហោះហើរក្នុងរយៈកម្ពស់ទាប បានកំណត់គោលដៅលើទ្រព្យសម្បត្តិអាកាសចរណ៍យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ នៅឯអាកាសយានដ្ឋាន Dyagilevo ក្នុងតំបន់ Ryazan និងអាកាសយានដ្ឋាន Engels ក្នុងតំបន់ Saratov។
នៅពេលដ្រូនទាំងនោះត្រូវបានគេប្រទះឃើញ និងបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស កម្ទេចកម្ទីបានធ្លាក់ ធ្វើឲ្យប៉ះពាល់ដល់អាកាសយានដ្ឋាន ហើយយន្តហោះពីរគ្រឿងត្រូវរងការខូចខាត។

យោធាបីនាក់បានរងរបួសធ្ងន់ធ្ងរ ខណៈបួននាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធាដើម្បីព្យាបាល។
ពីមុន ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារទីស្នាក់ការកងនាវាសមុទ្រខ្មៅក្នុងទីក្រុង Sevastopol និងបានកំណត់គោលដៅលើកងទ័ពជើងទឹករុស្ស៊ីនៅតំបន់គ្រីមៀ ប៉ុន្តែការវាយប្រហារថ្ងៃអង្គារនេះ បានឈានចូលជ្រៅដល់ក្នុងប្រទេសរុស្ស៊ី។

អាកាសយានដ្ឋាន Dyagilevo មានចម្ងាយជាង ៥០០ គីឡូម៉ែត្រពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ខណៈអាកាសយានដ្ឋាន Engels មានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានយោធា Aleksandr Kots បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយដ្រូន Tu-141 ដែលដំបូងឡើយត្រូវបានបង្កើតឡើងនៅសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៧០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កងទ័ពរុស្ស៊ី និងបេឡារុស កំពុងហ្វឹកហាត់ដើម្បីប្រយុទ្ធរួមកម្លាំងគ្នាជាធ្លុងមួយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


