KPT+
អ្នកជំនាញប្រាប់ពីមូលហេតុ ឧស្សាហ៍ជ្រុះរោមភ្នែក
រោមភ្នែកជ្រុះដោយធម្មជាតិហើយដុះវិញរៀងរាល់ ៦ ទៅ ១០ សប្តាហ៍ ដូច្នេះវាជារឿងធម្មតាក្នុងការជ្រុះរោមភ្នែកពី ១ ទៅ ៥ សរសៃក្នុងមួយថ្ងៃ។ ប៉ុន្តែកត្តាខ្លះក៏ធ្វើឲ្យរោមភ្នែកជ្រុះខុសពីធម្មជាតិដែរមានដូចជា៖

១. ការត្រដុសនិងការកកិតខ្លាំងពេក
ការសម្អាតគ្រឿងសម្អាងមុនចូលគេង ត្រូវជូតនៅបរិវេណភ្នែកថ្នមៗជៀសវាងការកកិតខ្លាំងធ្វើឲ្យជ្រុះរោមភ្នែក។
២. ម៉ាស់បិទភ្នែកគេង
ម៉ាស់ប្រភេទនេះសង្កត់និងកកិតភ្នែក ធ្វើឲ្យរោមភ្នែកជ្រុះដោយសារសម្ពាធពីម៉ាស់។

៣. ឆ្លងបាក់តេរី
ភាគច្រើនបណ្ដាលមកពីគ្រឿងសម្អាងហួសកំណត់។
៤. ប្រតិកម្មអាឡ័កស៉ី
ក្នុងករណីសង្ស័យថាប្រតិកម្មនឹងផលិតផល អ្នកត្រូវបញ្ឈប់ការប្រើប្រាស់និងស្វែងរកមូលហេតុពិតប្រាកដ។
៥. រោមភ្នែកសប្បនិម្មិត
មានមនុស្សភាគច្រើនប្រតិកម្មជាមួយកាវតរោមភ្នែក ពេលខ្លះបកមកដោយទាំងរោមភ្នែកមែនទែនទៀតផង។ អ្នកជំនាញណែនាំឲ្យប្រើប្រេងលាងសម្អាតជំនួសការយកកាវចេញទាំងឆៅវិញ។

ក្នុងករណីអ្នកកំពុងជួបប្រទះបញ្ហាដូចខាងក្រោម ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៖
៦. ជំងឺក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៉ីតមាននាទីគ្រប់គ្រងអរម៉ូនក្នុងរាងកាយ បញ្ហាក្រពេញអាចធ្វើឲ្យជ្រុះរោមភ្នែក។
៧. ជំងឺ Blepharitis
ជំងឺនេះគឺជាជំងឺដែលស្ទះក្រពេញ វាកើតឡើងដោយសារបាក់តេរីដែលរស់នៅតាមបន្ទាត់រោមភ្នែក ត្របកភ្នែកមានសភាពក្រហាយ រលាក ក្រហម មានទឹកភ្នែក និងជ្រុះរោមភ្នែក។

៨. ជំងឺ Trichotillomania
Trichotillomania គឺជាជំងឺអាកប្បកិរិយាដែលអ្នកជំងឺដករោមភ្នែកចេញដោយសារតែភាពតានតឹង វាក៏អាចជាជំងឺហ្សែនផងដែរ។

៩. ជំងឺមហារីក
មហារីកស្បែកត្របកភ្នែកអាចនាំឱ្យបាត់បង់រោមភ្នែក ព្រោះមហារីកប៉ះពាល់ដល់ឫសសក់។
ខណៈរោមភ្នែកជ្រុះ មានមនុស្សភាគច្រើនកំពុងស្វែងរកផលិតផលបណ្ដុះរោមភ្នែកដូចគ្នា ដូច្នេះសូមប្រុងប្រយ័ត្ននិងជៀសវាងប្រើផលិតផលគ្មានស្តង់ដារមកលើភ្នែក៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ស្រីៗនិយមតរោមភ្នែក ត្រូវដឹងពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់
ចុចអាន៖ គ្រោះថ្នាក់ទាំង ៥ នៃការប្រើប្រាស់ រោមភ្នែកក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


