ជីវិតកម្សាន្ដ
Mak Prin បង្ហោះរូប Kimberly តែ Caption ធ្វើឲ្យហ្វេនរំភើបចិត្តអាចមានដំណឹងល្អឆាប់ៗ
សម្ដែងប្រុស Mak Prin បានកាន់ដៃអនាគតកូនក្រមុំ Kimberly ចេញមកញ៉ាំអាហារឯហាងទំនើបមួយ ដើម្បីបន្ថែមភាពផ្អែមល្ហែមដល់ជីវិតស្នេហាពួកគេ ខណៈហ្វេនៗថាជិតមានដំណឹងល្អ។

យោងទៅលើការចែករំលែករូបថតដ៏ពិសេស របស់តារាសម្ដែងប្រុសរូបនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតផ្ដោតខ្លាំងជាងធម្មតានោះគឺ ខេបសិនជាភាសាអង់គ្លេសដែល Mak Prin បានសរសេរនៅក្រោមរូបភាពថា “Cheers the goodoood news”។ មិនត្រឹមតែការបង្ហោះបែបនេះធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តរឿងដំណឹងល្អនេះទេ សូម្បីមិត្តភ័ក្ដិល្បីៗដូចជា Yaya Urassaya, Nadech Kugimiya, Bow Benjawan, Butter Chotika ជាដើម ក៏ចូលរួមមកបញ្ចេញមតិព្រោងព្រាតអបអរគូស្នេហ៍នេះ ដើម្បីត្រៀមរង់ចាំដូចៗគ្នា។

ជាមួយគ្នានេះដែរ Kimberly ក៏បានបញ្ចេញមតិនៅក្រោមការបង្ហោះនេះ ជាមួយនឹងនិមិត្តសញ្ញា Emoji មុខស្រដៀងនឹងទឹកភ្នែក និងបេះដូងក្រហមដ៏ធំ ដែលអ្នកគាំទ្រពេញចិត្តជាខ្លាំង ហើយរង់ចាំនអបអរដល់ពួកគេថាមានដំណឹងល្អពេលណាប៉ុណ្តោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


