ព័ត៌មានអន្ដរជាតិ
ប្រទេសសម្ព័ន្ធមិត្តរុស្ស៊ី អនុម័តច្បាប់ ដែលនឹងឈានទៅដាក់ទោសប្រហារជីវិត ជនក្បត់ជាតិ (មានវីដេអូ)
សភាបេឡារុសកាលពីថ្ងៃពុធទី០៧ខែធ្នូ បានអនុម័តច្បាប់មួយដែលនឹងដាក់ចេញនូវទោសប្រហារជីវិត សម្រាប់មន្ត្រីរដ្ឋការ និងសមាជិកនៃយោធារបស់ប្រទេស ដែលត្រូវបានរកឃើញថាមានទោសពីបទក្បត់ជាតិ។

សភាបេឡារុសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ទណ្ឌកម្មដ៏មានសក្តានុពលសម្រាប់បទល្មើសនេះ ត្រូវបានរៀបចំឡើងដើម្បីដាក់ឥទ្ធិពល រារាំងដល់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាបង្ហាញពីការប្រយុទ្ធប្រឆាំងនឹងអំពើក្បត់ជាតិផងដែរ។
ច្បាប់នេះក៏កើតឡើងផងដែរ ចំពេលរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ចាត់វិធានការបង្ការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមនិងអំពើភេរវកម្ម។
យោងតាមច្បាប់របស់ប្រទេសបេឡារុសនាពេលបច្ចុប្បន្ននេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ផ្តល់តែការជាប់ពន្ធនាគាររយៈពេលវែងប៉ុណ្ណោះ។ ប្រជាពលរដ្ឋសាមញ្ញដែលត្រូវបានរកឃើញថាមានពិរុទ្ធនៃឧក្រិដ្ឋកម្មនេះ នឹងត្រូវជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ ចំណែកមន្ត្រីរដ្ឋការ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១០ទៅ២០ឆ្នាំ។

កាលពីដើមឆ្នាំនេះ ទីក្រុង មីនស្កិ៍ ក៏បានណែនាំទោសប្រហារជីវិតសម្រាប់អំពើភេរវកម្មផងដែរ។ ឥឡូវ អ្នកដែលត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “ប៉ុនប៉ងភេរវកម្ម” ក៏ដូចជាការរៀបចំគម្រោងធ្វើឃាតមន្ត្រីរដ្ឋ ឬបុគ្គលសាធារណៈលេចធ្លោ ក៏ត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ធ្ងន់ធ្ងរផងដែរ។
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបង្ហាញកាលពីចុងឆ្នាំមុនថា ការដាក់ទោសប្រហារជីវិត អាចត្រូវបានលុបចោល ប៉ុន្តែលុះត្រាតែមានការបោះឆ្នោតប្រជាមតិទូទាំងប្រទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បេឡារុស បញ្ជា ឲ្យកងទ័ព របស់ ខ្លួន ធ្វើតេស្ត សម្រាប់ការ ត្រៀម ប្រយុទ្ធ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


