ព័ត៌មានអន្ដរជាតិ
បេឡារុស បញ្ជាឲ្យកងទ័ពរបស់ខ្លួន ធ្វើតេស្តសម្រាប់ការត្រៀមប្រយុទ្ធ (មានវីដេអូ)
ប្រទេសបេឡារុស បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន ធ្វើតេស្តសម្រាប់ការត្រៀមខ្លួនប្រយុទ្ធ ចំពេលមានសេចក្តីរាយការណ៍ថា ទាហានរុស្ស៊ីយ៉ាងច្រើន ត្រូវបានបញ្ជូនចូលប្រទេសនេះ បន្ទាប់ពីមេដឹកនាំ Alexander Lukashenko ប្រកាសថា គាត់នឹងដាក់ពង្រាយ កងកម្លាំងកិច្ចការយោធារួមគ្នា ជាមួយទីក្រុងមូស្គូ។

ការធ្វើតេស្តត្រៀមខ្លួនប្រយុទ្ធ ដែលបញ្ជាដោយលោក Lukashenko ត្រូវបានប្រកាស ខណៈប្រធានសេវាកម្មសម្ងាត់របស់គាត់និយាយថា គាត់រំពឹងថា នឹងឃើញចំណុចរបត់មួយក្នុងការលុកលុយរបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅប៉ុន្មានខែខាងមុខនេះ។
ទីភ្នាក់ងារព័ត៌មានបេឡារុស BelTA បានរាយការណ៍កាលពីថ្ងៃអង្គារទី១១ខែតុលាថា ក្រុមប្រឹក្សាសន្តិសុខនៃសាធារណរដ្ឋបេឡារុស បានចាប់ផ្តើមធ្វើតេស្ត កងកម្លាំងប្រដាប់អាវុធនៃប្រទេសបេឡារុស ស្របតាមការណែនាំរបស់ប្រមុខរដ្ឋ។

យោងតាមទីភ្នាក់ងារនេះ, ការធ្វើតេស្តមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់លើបញ្ហាសំខាន់ៗទាក់ទងនឹងការត្រៀមខ្លួនរបស់អង្គភាពកងទ័ព សម្រាប់បំពេញបេសកកម្មរបស់ពួកគេ។ អង្គភាពនានា នឹងអនុវត្តសមយុទ្ធដើរក្បួន សមយុទ្ធដាក់ពង្រាយ និងបេសកកម្មបណ្តុះបណ្តាលការប្រយុទ្ធ។
ការដាក់ពង្រាយនេះ បានបង្កើនភាពភ័យខ្លាចថា ទាហានបេឡារុស អាចចូលរួមជាមួយកងកម្លាំងរុស្ស៊ី ក្នុងបេសកកម្មតស៊ូរបស់ពួកគេដើម្បីដណ្តើមកាន់កាប់ទឹកដី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុង មីនស្កិ៍ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងបេឡារុសដែលដាក់ពង្រាយជាមួយកងកម្លាំងរុស្ស៊ី គឺជាក្រុមការពារសុទ្ធសាធ ជាមួយគោលបំណងការពារព្រំដែននៃអតីតសាធារណរដ្ឋសូវៀត ដែលចងសម្ព័ន្ធភាពជិតស្និទ្ធជាមួយរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


