Connect with us

សន្តិសុខសង្គម

ព័ទ្ធចាប់ជនសង្ស័យ៤នាក់ក្រោយគាស់ផ្ទះពលរដ្ឋ​លួចទ្រព្យសម្បត្តិជិត៥ពាន់ដុល្លារ

បានផុស

នៅ

ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឡោមព័ទ្ធចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយពីពួកគេធ្វេីសកម្មភាពគាស់ផ្ទះពលរដ្ឋលួចទូរស័ព្ទ និងលុយសរុបជិត៥ពាន់ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានជនរងគ្រោះឈ្មោះ យ៉ា យ៉ា ភេទស្រី អាយុ២២ឆ្នាំ រស់នៅផ្ទះកើតហេតុ លួចយកទូរស័ព្ទដៃ iphone មួយគ្រឿង តម្លៃជាង១ពាន់ដុល្លា និងកាបូប​លុយ ៣៣០០ដុល្លារ ខណៈជនរងគ្រោះ ខ្ទាស់សោពីក្នុងឡើងទៅសម្រាកនៅជាន់ទី១ បានសម្រេចហើយជនសង្ស័យនាំគ្នាគេចខ្លួន ។

ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងជំនាញខណ្ឌ ធ្វេីការស្រាវជ្រាវ និងពិនិត្យមើលតាមរយៈGPS ទូរស័ព្ទ ដែលជនសង្ស័យលួចនោះ ទើបដឹងគោលដៅនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះ និងកម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវ តាមទៅរកដល់បន្ទប់ជួលរបស់ក្រុមជនសង្ស័យបន្ទប់លេខ៥ លេខ៧ និងលេខ៨ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ធ្វើការឡោមព័ទ្ធ តែជនសង្ស័យដឹងខ្លួនរត់ផ្លោះរបងចូលត្រពាំងទឹក តែរត់មិនរួចនគរបាលចាប់បាន៤នាក់ ចំណែកបក្ខពួកម្នាក់ទៀត និងស្ត្រីម្នាក់បានរត់គេចខ្លួនបាត់យកទាំងកាបូបលុយនិងទូរស័ព្ទគេចខ្លួនបាត់ ។

ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ចឆែកបន្ទប់ទាំង៣របស់ជនសង្ស័យរកឃើញសុទ្ធតែសោ ឧបករណ៍ សម្រាប់ឆ្កឹះ កាច់សោ សម្ភារៈ ប្រើសម្រាប់ប្រព្រឹត្តបទល្មើស កាបូបដាច់ខ្សែជាច្រើន ដែលជនសង្ស័យឆក់បានត្រូវបានដកហូតជាវត្ថុតាង ។

ជនសង្ស័យចំនួន៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី ។ យេីងសង្កេតឃេីញថា បទល្មេីសនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកេីនឡេីងគួឲ្យកត់សម្គាល់សង្ឃឹមថា លោក ម៉ន វុធី អធិការនគរបាលខណ្ឌនឹងបង្ក្រាបឲ្យអស់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម