ជីវិតកម្សាន្ដ
អ្នកនាង សេង សុខឃីម សម្រេចកាត់ផ្ដាច់គ្រប់យ៉ាងជាមួយរឿងអតីតកាល
គេចាំបានថាអ្នកមេម៉ាយរូបស្រស់អ្នកនាង សេង សុខឃីម កាលពីថ្មីៗកន្លងទៅនេះ បានទម្លាយជុំវិញការបែកបាក់ស្នេហាជាមួយអតីតសង្សារតារាចម្រៀងវ័យក្មេងនាយ ចឺម បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

ក្រោយដំណឹង នៃការបែកបាក់នេះគេឃើញអ្នកនាង សេង សុខឃីម តែងទម្លាយសារចេញពីចិត្តជាបន្តបន្ទាប់។ ដោយឡែកស្រាប់តែមុននេះ អ្នកនាង សេង សុឃីម បានប្រកាសសម្រេចកាត់ផ្តាច់គ្រប់យ៉ាងចែកជាពីរជុំវិញរឿងរ៉ាវអតីតកាលដែលអ្នកគាំទ្រយល់ថា រឿងអតីតកាលជាមួយតារាចម្រៀងនាយ ចឺម។ អ្នកនាង សេង សុខឃីម បានលើកឡើងថា លើកនេះគឺខ្ញុំសម្រេចចិត្តកាត់ផ្តាច់ ខ្ញុំ និងអ្នកគ្រប់យ៉ាងចែកជា ២ មិនបាច់ទុកមុខរាប់គ្នាទេ សក់អ្នកណាក្បាលអ្នកនឹង មួយជីវិតនេះអ្វីដែលខ្ញុំស្តាយបំផុតគឺស្គាល់អ្នកឯង មានតែរឿងអាស្រូវខូចឈ្មោះមិនចេះចប់។

អ្នកនាង សេង សុខឃីម បានបន្តថា ដាច់ខាតកុំត្រឡប់ទៅរកមនុស្សដែលធ្វើបាបចិត្តយើង ហើយសុខចិត្តបោះបង់ចោលមនុស្សដែលតែងតែកំដរ តែងតែមើលថែ តែងតែយល់ចិត្ត តែងតែស្រលាញ់យើងពេលនេះ កុំត្រឡប់ទៅរកកន្លែងដែលឈឺនោះម្ដងទៀតអី កុំឲ្យការលួងលោមមួយនោះអូសទាញសេចក្ដីសុខយើងពេលនេះ កុំបោះបង់ចោលមនុស្សបច្ចុប្បន្នដែលគេល្អបំផុតដាក់យើង កុំធ្វើបាបចិត្តគេ ចូរសាងក្ដីស្រលាញ់ សាងក្ដីស្មោះត្រង់ជាមួយមនុស្សថ្មី ដើម្បីឲ្យមនុស្សអាត្មានិយមម្នាក់នោះដឹងថា ស្ដាយយើងប៉ុណ្ណាដែលគេមិនបានមើលថែយើង ហើយគេរឹតតែឈឺចាប់ពេលដែលឃើញយើងមិនអាចត្រឡប់។

អ្នកមេម៉ាយរូបស្រស់ សេង សុខឃីម បន្ថែមទៀតថា មនុស្សប្រភេទនោះឲ្យរស់នៅជាមួយនឹងវិប្បដិសារីអស់មួយជីវិតក្រោមក្ដីសុខរបស់យើងចុះ ឲ្យគេដឹងថា កាលដែលធ្វើបាបចិត្តនរណាម្នាក់ ចុងក្រោយអ្វីដែលខ្លួនឯងទទួលបានគឺការឈឺចាប់។

បងៗកុំយល់ច្រឡំថា ខ្ញុំនៅនឹក នៅស្រលាញ់គេ មិនអស់ចិត្ត បញ្ជាក់គ្មានទៀតទេ ក៏មិនចង់ដឹងរឿងដឹងឮអ្វីដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


