កីឡា
ក្រោយឈ្នះមេដាយសំរឹទ្ធពិភពលោក សមត្ថភាព Impunity KH រីកចម្រើនជាងមុន
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Impunity KH បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយកាលពីល្ងាចមិញ បន្ទាប់ពីចូលរួមប្រកួត IESF World Championship នៅប្រទេសឥណ្ឌូនេស៊ីដែលបានបញ្ចប់កាលពីថ្ងៃទី១១ ខែធ្នូ។

សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោកនេះ ក្រុមតំណាងកម្ពុជាបានបង្កើតកំណត់ត្រាជាលើកដំបូងក្នុងការទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់២ប្រកួត។ ប្រកួតទី១ ក្រុមកម្ពុជាឈ្នះក្រុមជម្រើសជាតិណាមីប៊ី ២-០, ប្រកួតលើកទី២ ឈ្នះក្រុមម៉ាឡេស៊ី ២-១ ខណៈប្រកួតលើកទី៣ និងទី៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ប៉ុន្តែចាញ់ឥណ្ឌូនេស៊ី ២-១ និងចាញ់ហ្វីលីពីន ២-០ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ ប្រាក់រង្វាន់២ម៉ឺនដុល្លារអាមេរិក។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រាប់ពេលមកដល់ខ្មែរពីល្ងាចមិញថា នេះជាកំណត់ត្រាថ្មីដែលកីឡាអេឡិចត្រូនិកកម្ពុជាឈ្នះមេដាយកម្រិតពិភពលោក។ «យើងឃើញថា សមត្ថភាពកីឡាករអេឡិចត្រូនិករបស់យើងរីកចម្រើនជាងឆ្នាំមុនៗដែលធ្វើឲ្យអាចឈ្នះក្រុមមកពីប្រទេសផ្សេងៗដូចជាក្រុមនៅតំបន់អាស៊ានផងដែរ។ សមិទ្ធផលនេះជាកម្លាំងជំរុញទឹកចិត្តរបស់កម្ពុជាសម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលរៀបចំនៅកម្ពុជាយើង»។

ជាមួយគ្នានេះ និស្សិតខ្មែរដែលកំពុងរៀននៅប្រទេសឥណ្ឌូណេស៊ីក៏បានចូលលើកទឹកចិត្តដល់ក្រុមកម្ពុជាផងដែរ។
ការប្រកួតជើងឯកពិភពលោកនេះមាន៦វិញ្ញាសា eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang និង PUBG Mobile ដែលមានអត្តពលិកអេឡិចត្រូនិកមកពីទូទាំងពិភពលោកជាង៧០០នាក់ចូលរួមប្រកួត និងមានប្រទេសជាសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិសរុប១០៧ប្រទេសចូលរួមដែលក្នុងនោះមានទាំងមហាសន្និបាតកីឡាអេឡិចត្រូនិកពិភពលោកប្រចាំឆ្នាំ។
មហាសន្និបាត Esports ប្រចាំឆ្នាំរបស់ IeSF ត្រូវបានធ្វើនៅថ្ងៃទី ៥-៦ ខែធ្នូ ដែលបានជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិបន្ថែម៥រូបទៀត និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិដោយប្រធានចាស់ជាប់ឆ្នោតជាប្រធានអាណត្តិថ្មីគឺលោក Vlad Marinescu ជនជាតិអាមេរិក។ ចំណែកសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មី៥រូបគឺលោក Flip de Bruyn មកពីប្រទេសណាមីប៊ី, លោក Lance Mudd មកពីសហរដ្ឋអាមេរិក, លោក Lukasz Klimcyzk មកពីប៉ូឡូញ, លោក Tiago Fernandes មកពីព័រទុយហ្គាល់ និងលោក Constantine Surkont មកពីរុស្ស៊ី៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


