កីឡា
តើ World Cup ឆ្នាំនេះអាចជាន់ដានចាស់ដូច ២០១៨ ដែរឬទេ គឺ បារាំង ជាអ្នកលើកពាន?
ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅប្រទេសកាតា នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះហើយ ដោយនៅរាត្រីនេះមានការប្រកួតចំនួន ១ គូគឺ អាហ្សង់ទីន ប៉ះ ក្រូអាត ម៉ោង ២ រំលងអធ្រាត្រ ។

ចំណែកនៅរាត្រីថ្ងៃទី១៤ ខែធ្នូ ក៏មានការប្រកួតចំនួន ១ គូផងដែរគឺជំនួបរវាងក្រុមការពារតំណែងជើងឯក មាន់គកបារាំង ប៉ះជាមួយក្រុមកំពុងឡើងជើង ម៉ារ៉ុក នៅម៉ោង ២ រំលងអធ្រាត្រដូចគ្នា ។
បើត្រឡប់ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ, បារាំង និងក្រូអាតក៏បានឈានជ្រៅចូលមកដល់វគ្គនេះផងដែរ ហើយក្រូអាតថែមបានយកឈ្នះលើអង់គ្លេសក្នុងលទ្ធផល ២-១ ខណៈបារាំងរកបានជ័យជម្នះលើជើងខ្លាំង ប៊ែលហ្ស៊ិក ដោយលទ្ធផលប្រផិតប្រផោយ ១-០ ។

ឆ្លងកាត់ជ័យជម្នះនេះនាំឲ្យ ក្រូអាត ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួបជាមួយ បារាំង ប៉ុន្តែបានរងបរាជ័យក្រោមថ្វីជើងក្រុមមាន់គកក្នុងលទ្ធផល ៤-២ ធ្វើឲ្យក្រុមដឹកនាំដោយលោកគ្រូបង្វឹក Didier Deschamps ក្លាយជាជើងឯក World Cup ឆ្នាំ ២០១៨ ។
ដូច្នេះតើ World Cup ឆ្នាំនេះ អាចជាន់ដានចាស់ដែរឬយ៉ាងណា គឺ ក្រូអាត ប៉ះ បារាំង នៅវគ្គផ្ដាច់ព្រ័ត្រ ហើយបារាំងជាអ្នកលើកពាន?
ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ផ្ទុះការបាញ់ប្រហារសម្លាប់មនុស្ស ក្រោយ ប្រេស៊ីល ប្រកួតចាញ់ ក្រូអាត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន