ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ការស្រឡាញ់ ការគោរព ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់យើងគ្រប់ៗគ្នា
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការស្រឡាញ់ ការគោរព ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់យើងគ្រប់ៗគ្នា រហូតដល់គ្រប់ជំនាន់ក្រោយៗទៀត។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោកជំទាវ មានប្រសាន៍ថា ១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២ គឺជាខួប ៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ទៅក្នុងបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។

ជាពិសេស បានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» និងធ្វើឲ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក «អរគុណសន្តិភាព» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកជំទាវបានបន្តទៀតថា ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេសយើង ការពារឲ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឲ្យជាតិរបស់យើងនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។ បេតិកភណ្ឌអង្គរ នឹងមិនត្រូវបានបំភ្លេចឡើយ ហើយការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាផងដែរ។

ពិធីរំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើងមានរយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់ទី ១៦ ខែធ្នូ ឆ្នាំ ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវធីកម្សាន្តជាច្រើនទៀត ។
លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤០ លានរៀល ឧបត្ថម្ភដល់កម្មវិធី។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ ជាកិច្ចបង្ហើយបុណ្យផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


