ព័ត៌មានជាតិ
ឆ្នាំសិក្សាថ្មីនេះ សាលារៀននៅតាមព្រំដែន នៅមិនទាន់អាចបើកដំណើរការឡើងវិញបានទេ
សាលារៀនមួយចំនួនខេត្តជាប់ព្រំដែនប្រទេសថៃរួមមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យនិងបាត់ដំបងនៅមិនទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅឆ្នាំសិក្សាថ្មី២០២០ ២០២១ដែលគ្រោងធ្វើនៅថ្ងៃទី១១មករាឆ្នាំ២០២១បាននៅឡើយទេ។
លោក ឌីរ៉ាដូ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានឲ្យដឹងថា សាលារៀនចំនួន១១ដែលខេត្តបានយកធ្វើជាទីតាំងសម្រាប់មណ្ឌលចត្តាឡីស័ក ដល់ពលករខ្មែរមកពីប្រទេសថៃនោះគឺមិនទាន់អាចបើកដំណើរការឡើងវិញនៅថ្ងៃទី១១ ខែមករា បាននៅឡើយទេពោលគឺខេត្តទុកសម្រាប់ដាក់ធ្វើចត្តាឡីស័កដដែល។

លោកបានបន្តថា ចំពោះសិស្សដែលសិក្សានៅសាលាទាំង១១នេះតម្រូវឲ្យរៀនតាមអនឡាញឬពីចម្ងាយ។ដោយឡែកសាលាដែលមិនមានការពាក់ព័ន្ធនឹងបើកដំណើរការជាធម្មតា។
លោក លីសារី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថាសាលាខេត្តនៅតែប្រារព្ធបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១១ខែមករាតាមការគ្រោងទុករបស់ក្រសួងអប់រំ។ ប៉ុន្តែសាលារៀនចំនួន៧ដែលជាប់ដាក់ពលករធ្វើចត្តាឡីស័កនោះត្រូវពន្យារពេលចូលរៀនសិនហើយសិស្សដែលរៀននៅសាលាទាំងនោះដូចជាសិស្សថ្នាក់ទី១២និងថ្នាក់ទី៩ត្រូវទៅរៀននៅតាមសាលានៅក្បែរៗនោះសិននិងសិស្សខ្លះទៀតត្រូវរៀនតាមអនឡាញ ឬ រៀនពីចម្ងាយ។
យ៉ាងណាក៏ដោយ លោកបានបន្តថា ខេត្តបានត្រៀមរកទីតាំងថ្មីរួចរាល់ហើយសម្រាប់ដាក់ពលករធ្វើចត្តាឡីស័កហើយបន្ទាប់ពីខេត្តសំអាតនិងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាទាំងនោះរួចហើយនឹងប្រគល់ឲ្យមន្ទីរអប់រំវិញដើម្បីឲ្យសិស្សបានចូលរៀនឡើងវិញ។
ចំណែកលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានឲ្យដឹងថា សាលារៀនចំនួន៨ដែលកំពុងតែដាក់អ្នកចត្តាឡីស័កពលករមកពីប្រទេសថៃក៏មិនទាន់អាចបើកដំណើរការវិញឡើយហើយសិស្សានុសិស្សទាំងនោះនឹងត្រូវផ្ទេរទៅរៀននៅតាមសាលាផ្សេង និងបន្តរៀនតាមអនឡាញវិញ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងថា ក្រសួងអប់រំបានអនុញ្ញាតឲ្យវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នងដែលជាមណ្ឌលចត្តាឡីស័កបើកដំណើរការឡើងវិញ បន្ទាប់ពីមានការបាញ់ថ្នាំសម្លាប់មេរោគរួចរាល់។
លោកបានបន្តថា ចំពោះអនុវិទ្យាល័យ និងបឋមសិក្សាហ៊ុនសែនពោធិ៍ចិនតុង ដែលជាគោលដៅសម្រាប់ដាក់អ្នកចត្តាឡីស័កផងដែរនោះ ក្រសួងអប់រំមិនទាន់អាចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញឡើយទេដោយឲ្យសិស្សទាំងនោះរៀននៅសាលារៀនដែលមានទីតាំងក្បែរៗនោះសិន៕

ដោយ ៖ សំអឿន
សូមចុចអាន ៖ ដៃគូខ្មាន់កាំភ្លើងបង្ហាញចម្លើយសារភាពជាក់លាក់របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


