ព័ត៌មានជាតិ
ដៃគូខ្មាន់កាំភ្លើងបង្ហាញចម្លើយសារភាពជាក់លាក់របស់ខ្លួន
ថ្ងៃព្រឹកទី០៧ ខែមករា ឆ្នាំ២០២១នេះ ជនសង្ស័យដែលជាដៃគូខ្មាន់កាំភ្លើង បាញ់ប្រហារលើនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្រោយការសាកសួរជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា ក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ជាអ្នកបាញ់សម្លាប់ជនរងគ្រោះ ។ ចំណែករូបគេជាអ្នកបើករថយន្តរត់គេចទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត បន្ទាប់មកឈ្មោះ រ៉េន បានទូរសព្ទរកបក្ខពួកម្នាក់ទៀត យកម៉ូតូមកឌុបពួកខ្លួនឆ្លងស្ពានព្រែក្តាម ទៅផ្ទះសំណាក់មិនចាំយីហោ ដេកចំនួន ០២យប់ ។ បន្ទាប់មកពួកគេ ក៏បែកគ្នារៀងៗខ្លួន ហើយរូបគេ(កែ ចាន់មាន )មកលាក់ខ្លួននៅក្នុងវត្តមួយ នៃខណ្ឌព្រែកព្នៅ ០១យប់ ។
លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបង ដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯក ខេត្តបាត់ដំបង ទើបនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ពេលខ្លួនកំពុងដេកនៅផ្ទះជួលក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

សូមរំលឹកថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១២និង៥នាទីយប់ មានករណីឃាតកម្មផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាក បន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន០៩ គ្រាប់ ក្បាលគ្រាប់ចំនួន០១គ្រាប់ មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 មានស្នាមកំពិតដំបូលផ្នែកខាងមុខខាងស្តាំ និងរថយន្តជនរងគ្រោះម៉ាក FORD RAPTOR F150 ផលិតឆ្នាំ២០២០ ពណ៌ស ០១គ្រឿង នៅកន្លែងកើតហេតុ។


ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជានាយរងការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានជនដៃដល់ បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ ធ្លាយមកមុខ និងថ្ងាស់០១ គ្រាប់ធ្លាយមកក្រោយ ។ បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែកើតហេតុ ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះ បានបន្តសហការគ្នាតាមស្វែងរកចាប់ខ្លួនជនសង្ស័យដៃដល់ជាឃាតកនៅខេត្តភាគឦសាន នៃប្រទេសកម្ពុជា៕


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


