ជីវិតកម្សាន្ដ
Bella ទម្លាយអារម្មណ៍ពិត ធ្វើឲ្យនាងស្រក់ទឹកភ្នែក និងសោកស្ដាយខ្លាំងបំផុត
ត្បិតថា Bella ល្បីល្បាញនៅក្នុងវិស័យជាច្រើន ទាំងរឿងភាគ ភាពយន្ត តារាបង្ហាញម៉ូដ និងពិធីករដែលមានទេពកោសល្យខ្លាំង ក្នុងនោះមិនឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សស្រលាញ់និងរាប់អាននាង ហើយទស្សនិកជនតែងឃើញ Bella ញញឹមគ្រប់ពេល ខណៈនៅពីក្រោយអេក្រង់ នាងធ្លាប់យំនិងសោកស្ដាយបំផុត។

ដោយឡែកកាលពីថ្មីៗនេះ Bella បានបង្ហាញរឿងដែលគួរឲ្យសោកស្ដាយបំផុតក្នុងឆ្នាំ២០២២ ដោយបង្ហាញតាមរយៈ YouTube Channel Ploy ហើយនិយាយថា “វាដូចជាមានព្រឹត្តិការណ៍មួយដែលបំផ្លាញការងារ ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់! ខ្ញុំមានបំណងបញ្ចប់ការងារដោយនាំមកនូវសុភមង្គលជូនទស្សនិកជន។ ប៉ុន្តែមានកំហុសជាច្រើន ទាំងអ្នកនិយាយ តន្ត្រី ឧបករណ៍ភ្លើងបានរៀបចំខុស ដូច្នេះខ្ញុំអាណិតពួកគាត់ណាស់ដែលបានលះបង់ពេលវេលារបស់គាត់។ ហើយហេតុអ្វីបានជាក្រុម Bale មិនអាចធ្វើឲ្យដូចអ្វីដែលចង់បាន នោះគឺធ្វើឲ្យហ្វេនខកចិត្តយ៉ាងខ្លាំង”។

ទោះយ៉ាងណា Bella ក៏បានបន្ថែមទៀតថា “ប៉ុន្តែខ្ញុំមានមោទនភាពចំពោះខ្លួនឯង ដែលយ៉ាងហោចណាស់ខ្ញុំមានការទទួលខុសត្រូវយ៉ាងល្អសម្រាប់ឆាក។ គ្រាន់តែពេលមានករណីអាក្រក់កើតឡើង ខ្ញុំមានការតក់ស្លុតប៉ុណ្តោះហើយក៏ធ្វើឲ្យអារម្មណ៍មិនល្អកើតឡើងភ្លាម”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern ផាត់មុខស្រាលៗ តែសម្រស់ចាក់ដោត ដល់បេះដូងអ្នកគាំទ្រជាច្រើន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


