សន្តិសុខសង្គម
កាត់ទោសថៃ-ខ្មែរ ២ នាក់ ជួញគ្រឿងញៀន ២៤ គីឡូ
លោក ញឹម ពិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សំម ឬទ្ធីវាសនា ជាតំណាងអយ្យការ កាលពីព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះលើខ្មែរម្នាក់ និងថៃម្នាក់ ករណីដឹកជញ្ជូនគ្រឿងញៀនជាង ២៤ គីឡូក្រាម។

ក្រោយពីបញ្ចប់សវនាការ លោកចៅក្រមសម្រេចកំណត់យកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ ពេលរសៀល ដើម្បីប្រកាសសាលក្រម។

ជនជាប់ចោទឈ្មោះ គឹម សំភោគ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ , និងឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិថៃ ជាប់ចោទពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ៤០ និងមាត្រា ២០ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាប ហើយពួកគេបានបាញ់តដៃជាមួយសមត្ថកិច្ចកាលពីរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។ ពេលនោះសមត្ថកិច្ចចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២៤ កញ្ចប់ធំ ទម្ងន់ប្រមាណជាង ២៤ គីឡូក្រាម, ប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤ កញ្ចប់ ទម្ងន់ប្រមាណ ៤ គីឡូក្រាម ព្រមទាំងសម្ភារៈចាប់យកមាន រថយន្ត ៤ គ្រឿង, ទូរស័ព្ទ ៦ គ្រឿង, អាវុធខ្លី ម៉ាករ៉ូឡូ ១ ដើម សំបកគ្រាប់ ៣ គ្រាប់ និងគ្រាប់មិនទាន់បាញ់ ៣ គ្រាប់៕
អត្ថបទ ៖ មករា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


