ព័ត៌មានជាតិ
សំឡេងលោក ហូ វ៉ាន់ ត្រូវបានទម្លាយតាម Facebook
សំឡេងលោក ហូ វ៉ាន់ អតីតអ្នកនយោបាយ រត់គេចខ្លួន ត្រូវបាន Facebook ឈ្មោះ «យុត្តិធម៌សង្គម» ទម្លាយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។
សំឡេងដែលបានទម្លាយនេះ បានបង្ហាញពីការបង្គាប់បញ្ជារបស់លោក ហូ វ៉ាន់ ទៅសកម្មជនរបស់ខ្លួន ឲ្យធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ។

Facebook «យុត្តិធម៌សង្គម» បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ តាមការពិតសម្លេងនេះមនុស្ស របស់លោកក៏បានចែក share មកឲ្យពួកខ្ញុំដែរ ! តែពួកខ្ញុំមិនបានទៅចូលរួមតាមការបំផុសរបស់គ្នាលោកនោះដើម្បីតែលុយកាក់ ប៉ុណ្ណឹងនោះទេ។ ហើយពួកសិទ្ធិមនុស្ស ខ្ញុំក៏មិនចង់ឲ្យលោកប្រធាន កឹម សុខា ជាប់ជំពាក់វាក់វិននិងពាក់ព័ន្ធជាមួយនឹងក្រុមលោក សម រង្ស៊ី អីទៀតដែរ !
សូមបញ្ជាក់ថា មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការតវ៉ានៅមុខស្ថានទូតចិន នាពេលកន្លងមក គឺស្ថិតក្រោមការបញ្ជារបស់លោក ហូ វ៉ាន់។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកតវ៉ា បានទទួលប្រាក់ពីលោក ហូ វ៉ាន់ និងបានអនុវត្តបញ្ជា។ យ៉ាងណាក៏ដោយ សម្ដេច នាយករដ្ឋមន្ត្រី បានព្រមានថា សម្ដេចនឹងមិនអត់ឱនឲ្យមេចោរ និងកូនចោរ នោះឡើយ ពិសេសករណីនៅផ្លូវវ៉េងស្រេង កាលពីឆ្នាំ២០១៣ ហើយការអនុវត្តរបស់អាជ្ញាធរ និងតុលាការ គឺជារឿងត្រឹមត្រូវ ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


